ម៉ា រី​ណា ខ្លាច​បាត់​ប្រជាប្រិយភាព​ក្នុង​សិល្បៈ សុខចិត្ត​បិទមុខ​ជំនួញ​

1289
ចែករម្លែក

(​ភ្នំពេញ​)៖ បើកហាង​ផឹកស៊ី ក្នុង​ផ្សារ​កុងតឺន័រ​មួយកន្លែង​មិនបាន​ប៉ុន្មាន​ផង​តារា​សម្ដែង កញ្ញា ម៉ា រី​ណា បានប្រកាស​ប្រាប់ថា​នាង​នឹង​បិទមុខ​ជំនួញ​នោះ​ចោល​ហើយដោយ​ខ្លាច​បាត់បង់ ប្រជាប្រិយភាព​ឬ​បង់​បាត់​ការងារ​សិល្បៈ​។​

​កញ្ញា ម៉ា រី​ណា និយាយថា ដើម្បី​កុំ​ឲ្យ​ឈឺក្បាល កញ្ញា​នឹង​បិទ​ចោល​មុខ​ជំនួញ​បើកហាង​នោះ ចោល​ហើយ ដោយសារតែ​ជំនួញ​មួយ​នោះ​តម្រូវ​ឲ្យ​នាង​ធ្វើការ​ដល់​យប់ ហើយក៏​តម្រូវ​ឲ្យ​នាង គេច​មិន​ផុតពី​ការ​ស្គាល់​មិត្តភក្តិ​ជា​អ្នកផឹកស៊ី ដែល​នាំ​ឲ្យ​ពិបាក​គេច ហើយ​ចេះតែ​ដើរលេង​ច្រើន ខាតបង់​លុយកាក់ និង​ពេលវេលា​។ នាង​ថា​ក្រោយពេល​បិទ​ហាង​នាង​នឹង​ប្ដូរ​ទម្លាប់​ពីរ​ឲ្យ​អស់ តែម្ដង​។ ទី​១​កាត់ចោល​មិត្តភក្តិ​ផឹកស៊ី និង​ទី​២​យក​ពេល​ទៅ​ទទួលយក​ការសម្ដែង​ឲ្យ​ពេញទំហឹង​ជាថ្មី កុំ​ឲ្យ​ផលិតករ​ណាមួយ​ទាក់ទង​ចេះតែ​ហីៗ​ដូច​មួយរយៈ​មុន​។

​តារា​សិច​ស៊ី​រូបនេះ​បាន​និយាយថា ហាង​ផឹកស៊ី​មួយកន្លែង​នោះ គឺ​ការងារ​សម្ដែង​ក៏ត្រូវ​ផ្អាក​ទទួល ដោយ​ទទួល​បានតែ​ការងារ​តិចតួច​ប៉ុណ្ណោះ ។ ចំណែក​ផលចំណេញ​វិញ​ត្បិត​ថា​ចំណេញ​គួរសម តែ​ក៏​ទប់​នឹង​រឿង​ដើរលេង​ព្រោះតែ​មិត្តភក្តិ​ជា​ម៉ូយ​ប្រចាំ​ហាង បបួល​ទៅហើយ​ប្រកែក​មិនបាន​។ នាង​ប្រកាសថា​ឈប់​ដើរលេង​អត់​ប្រយោជន៍ និង​ឈប់​យក​ពេល​ទៅ​ចាយលុយ​ដែល​ខំប្រឹង រក​ទាំង​លំបាក​ខ្ជះខ្ជាយ​ទៀតហើយ ដោយ​នាង​ប្រកាសថា​តាំងពី​បាន​ហាង​ផឹកស៊ី​នោះមក គឺ​មិន​ត្រឹមតែ​មិនបាន​ចេញ​ថត​តាម​ការទាក់ទង​របស់​ផលិតករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សុខភាព​ក៏​ប៉ះពាល់ ច្រើន ជាពិសេស​គឺ​ផឹក​ដល់​យប់​ជាមួយ​ភ្ញៀវ​ដែល​ចេញចូល​ក្នុង​ហាង ។​

​តារា​ស្រី​រូបនេះ​បាន​បង្ហើប​ថា ក្នុងនោះ​នាង​ក៏​មិនទាន់​មានគំនិត​ចង់​បើក​អាជីវកម្ម​ណា​ផ្សេង​នោះដែរ ដោយ​អះអាងថា​ចង់​វាយលុក​ការសម្ដែង​ឲ្យ​ខ្លាំង​មួយ​សារ​ទៀត​សិន ដើម្បី​កុំ​ឲ្យ​បាត់​ឱកាស ដែលមាន​ផលិតករ​ទាក់ទង​ដូច​រាល់ថ្ងៃ​។​យ៉ាងណាមិញ​ត្បិត​ថា​មួយរយៈ​មុន មិនសូវ​ទទួល​ថត តែ​នាង​ក៏មាន​ភាពយន្ត​ដែល​បាន​ថត​មុន​បើកហាង​ត្រៀម​នឹងដាក់​បញ្ចាំង ដើម្បី​លើកមុខ​លើក មាត់​ដែរ​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម