ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុម​ជិះ​កង់​កម្ពុជា ថៃ ចំនួន​៩ ក្រុម មកពី ៥ ខេត្ត បាន​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​មិត្តភាព សហប្រតិបត្តិការ លើក​ទី​៥ លើ​ចម្ងាយ​ផ្លូវ​ជាង ១០០ គី​ឡួ​ម៉ែត្រ ដែលមាន​ទ្រង់ទ្រាយ​ធំ​ឡើងវិញ លើកដំបូង បន្ទាប់ពី​ផ្អាក​អស់​ជិត ៣ ឆ្នាំ ព្រោះ​វិបត្តិ​សាកល នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ។​

​លោក តាន់ ខែម ប្រធាន​ក្រុម​អ្នកជិះ​កង់ ខេត្តបន្ទាយមានជ័យ BMC Cycling Group បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២​ថា​: នៅថ្ងៃនេះ (​ថ្ងៃទី​២៨ ខែសីហា​) ក្រុម​ជិះ​កង់ ៩ ក្រុម បានមក​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់ បន្ទាយមានជ័យ​- សៀម​រាម លើក​ទី​៥ លើ​រយៈ​ចម្ងាយ​ផ្លូវ ១១០ គីឡូម៉ែត្រ ដោយ​ចេញពី​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​បើ​យោងតាម​សមាជិក​ក្រុម​អ្នកជិះ​កង់ បានឱ្យដឹងថាៈ ក្រុម​ចូលរួម​មាន ៩ ក្រុម មកពី ៥ ខេត្ត ក្នុង​កម្ពុជា ៤​ខេត្ត ថៃ ១​ខេត្ត​៖ ១. ក្រុម​អ្នកជិះ​កង់ ខេត្តបន្ទាយមានជ័យ BMC Cycling Group , ២. ក្រុម​កង់​និម្មិត​មានជ័យ , ៣. ក្រុម​កង់​សិរីសោភ័ណ​,
៤. ក្រុម​កង់​សុខភាព , ៥. ក្រុម​កង់​ប៉ោយប៉ែត , ៦. ក្រុម​កង់​ខ្លារខិន​ខេត្តបាត់ដំបង ,
៧. ក្រុម​កង់​ប៉ៃលិន , ៨. ក្រុម​កង់​ឡាក់​ហាន់​សាយ ខេត្ត​បុរី​រ៉ាំ និង ៩. ទទួល​ដោយ​ក្រុម​កង់ ABC &SCT ខេត្តសៀមរាប ៕/V​