ដោយ:វ៉ៃកូ/ស្វាយរៀងៈឈុតរបាំក្បាច់បុរាណខ្មែរ រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហាវីរក្សត្រ​ទាំង​ ៣​អង្គ​ដែលសម្តែងដោយ​សិល្បករ​-​សិល្បការិនី នៃក្រុមសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងជិត ២០០​ នាក់និងបានមកសម្ដែងនៅសាលចតុមុខរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃ ទី២៨ខែសីហាឆ្នាំ២០២២ បានទទួលការគាំទ្រយ៉ាងច្រើន។

លើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហាវីរក្សត្រ​ទាំង​ ៣​អង្គ​»​។

មហាជន និង​អ្នក​ស្នេហា​សិល្បៈ​វប្បធម៌​ជាតិ បានធ្វើការចែករំលែកព្រោងព្រាត។ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ ក្រោមកិច្ចផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី ។

សូមបញ្ជាក់ដែរថា នៅក្នុងព្រឹត្តការណ៍ខាងលើនេះបុគ្គលិក និងសហការីដែលដឹកនាំដោយ លោក សោម សុធា អគ្គនាយកភូមិខ្មែរគ្រុប ដែលតែងតែយកចិត្តទុកដាក់ពីសុខទុកចំពោះបុគ្គលិក និងសហការី ពិសេសលោកតែងតែជួយគាំទ្រលើកស្ទួយ វិស័យផ្សេងៗក្នុងសង្គមបានដឹកនាំ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី ១៦០នាក់ ចូលរួមទស្សនា ។

មហាជនសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ លោក ឌី វិជ្ជា លោក តូច ប៉ូលីវា ថ្នាក់ដឹកនាំខេត្តទាំងអស់ និងស.ស.យ.ក ខេត្តស្វាយរៀង ដែលបានរៀបចំបង្កើតនូវកម្មវិធីវប្បធម៌ដ៍ពិសេសនេះឡើង៕សរន