ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រទេ​សស្លូ​វ៉ាគី​កាល​ពី​ថ្ងៃសៅរ៍​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​តំរូវ​អោយ​រដ្ឋ​សមាជិក​ណា​តូ​គឺ​សាធារណរដ្ឋ​ឆែក​និង​ប៉ូឡូញ​ធ្វើ​ការហោះ​ល្បាត​ដែនអាកាស​​របស់​ខ្លួន​នៅ​ពេលស្លូ​វ៉ាគី​ដក​យន្តហោះ​MiG-29​ផលិត​នៅ​សូ​វៀត​ចេញពី​សេវា​កងទ័ពអាកាស​របស់ខ្លួន ហើយ​នឹង​បញ្ជូន​វា​ទៅ​អោយ​អ៊ុ​យក្រែន​។​

​ស្លូ​វ៉ាគី បាន​និយាយថា​ខ្លួន​ត្រៀម​បញ្ជូន​យន្តហោះ MiG​ចំនួន​១១​គ្រឿង​ទៅ​អោយ​អ៊ុ​យក្រែន ទោះ​ជា​ពួក​វា​ជា​គ្រឿង​បរិក្ខា​យោធា​ដែល​ខ្លួន​ពឹងពាក់​ជា​យូរ​មក​ហើយ​និង​បាន​អំពាវនាវ​អោយ​បណ្តា​ប្រទេស​​ក្នុង​អង្គការ​ណា​តូ​ផ្តល់​យុទ្ធោបករណ៍​សំរាប់​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការប្រយុទ្ធ​នឹង​កងកម្លាំង​ឈ្លានពាន​រុស្ស៊ី​។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្លូ​វ៉ាគី លោក ហ្សា​រ៉ូ​វស្លា​វ (Jaroslav)​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​កន្លែង​តាំងពិព័រណ៍​អាកាសចរណ៍​កាលពី​ថ្ងៃ​សៅ​រ៍ថា រដ្ឋាភិបាល​ទីក្រុង​ប្រា​ទី​ស្លា​វ៉ា​(Bratislava)​នៅ​តែ​ត្រៀម​​បញ្ជូន​យន្តហោះ​ទៅអោយ​អ៊ុ​យក្រែន តែ​នៅ​មិនទាន់​សំរេច​បាន​កិច្ចព្រមព្រៀង​ណាមួយ​នៅឡើយ​។​លោក​បាន​បន្តថា​«​ស្លូ​វ៉ាគី​មាន​ឆន្ទៈ​នយោបាយ​និង​មាន​ន័យ​ក្នុងការ​ជួយ​អ្នក​ដែល​ចង់អោយ​យើង​ជួយ​។​​មាន​លទ្ធភាព​និង​នៅពេល​មាន​កិច្ចព្រមព្រៀង យើង​នឹង​ជូនដំណឹង​»​។​

​បណ្តា​ប្រទេស​លោកខាងលិច​និង​សម្ពន្ធមិត្ត​បាននិងកំពុង​បង្កើន​ជំនួយ​យោធា​រួម​មាន​លុយ យុទ្ធោបករណ៍​និង​ការហ្វឹកហាត់ សំរាប់​អ៊ុយ​ក្រែន​ក្នុងជម្លោះ​ជាង​ប្រាំមួយខែ​មកនេះ​ជាមួយ​រុស្ស៊ី​។​

​ស្លូ​វ៉ាគី​ដែល​មាន​ប្រជាពលរដ្ឋ​៥,៤​លាន​នាក់ បាន​ជួយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300​មួយឈុត ឧទ្ធម្ភាគចក្រ​យោធា​ស៊េរី​Mi កាំភ្លើង​ធំ​ព្រមទាំង​ទម្រ​បាញ់​រ៉ុក្កែត​Grad​ទៅអោយ​អ៊ុ​យក្រែន​។​នៅ​សប្តាហ៍​​មុន ប្រទេស​អឺរ៉ុប​នេះ​បាន​និយាយថា​ខ្លួន​នឹង​បញ្ជូន​យាន​កាំភ្លើង​ធំ​ចំនួន​៣០​គ្រឿង​បន្លែ​ម​ទៀត​។​

​ទោះជា​ត្រៀម​ផ្តល់​សព្វាវុធ​ដល់​អ៊ុ​យក្រែន តែ​ស្លូ​វ៉ាគី​ក៏​កំពុង​ស្វះស្វែង​រក​សំណង​ទូ​ទាំង​សំរាប់​សម្ភារ​សឹក​ទាំងនេះ​ដើម្បី​ជំរុញ​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​។​

​ក្រោម​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ប្រទេស​ក្បែរ​ខាង​របស់ខ្លួន សាធារណរដ្ឋ​ឆែក​និង​ប៉ូឡូញ​នឹង​ជួយ​ល្បាត​ដែនអាកាស​របស់​ស្លូ​វ៉ាគី​ចាប់ពី​ខែ​កញ្ញា​នៅពេល​ប្រទេស​នេះ​រង់ចាំ​ទទួល​យន្តហោះ​ថ្មី​ផលិត​​នៅ​អាម៉េរិក គឺ F-16 ចំនួន​១៤​គ្រឿង​។​

​តាមពិត​កិច្ចព្រមព្រៀង​ទិញ F-16 ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៨​និង​យន្តហោះ​ទាំងនេះ​គ្រោង​នឹង​បញ្ជូន​ទៅ​ដល់​នៅ​ឆ្នាំ​២០២៤៕

​យន្តហោះ​MiG-29​ផលិត​នៅ​រុស្ស៊ី​មួយ​ចុះចត​នៅ​មូលដ្ឋាន ម៉ា​ឡាក់​គី ក្នុងប្រទេ​សស្លូ​វ៉ាគី កាលពី​ថ្ងៃ​២៧ សីហា ឆ្នាំ​២០២២