ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន អាយុ​ក្រោម​១៥​ឆ្នាំ និង ក្រោម​១៨​ឆ្នាំ បានបញ្ចប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។

​សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៥​ឆ្នាំ ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍​ខេត្តកំពង់ស្ពឺ ប្រកួត​ចាញ់​​ក្រុមទី​ហ្វ៊ី​អារ​មី អាយុ​ក្រោម​១៥​ឆ្នាំ ០​ទល់​២ និង​មួយ​ប្រកួត​ទៀត ក្រុម​អង្គ​រថា​យ​ហ្គឺ ប្រកួត​ចាញ់​ក្រុម​សាលា​តម្រង់ទិស​ខេត្តស្វាយរៀង ៦​ទល់​៧​។

​សូមបញ្ជាក់ថា លេង​ក្នុង​ម៉ោង​ធម្មតា ក្រុម​ទាំង​២​នេះ លេង​ស្មើគ្នា ០​ទល់​០​។ ដោយសារ​លទ្ធផល​ស្មើគ្នា ក្រុម​ទាំង​២​នេះ ត្រូវ​អាជ្ញាកណ្ដាល កាត់ក្ដី​ដោយ​ទាត់​ប៉េ​ណា​ល់​ទី ។​ពេលនេះ សាលា​តម្រង់ទិស​ខេត្តស្វាយរៀង​ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ ជាមួយ​ក្រុមទី​ហ្វ៊ី​អា​មី​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​ក្លាយជា​ក្រុម​ជើងឯក​។

​ចំពោះ​ក្រុម​អាយុ​ក្រោម​១៨​ឆ្នាំ​វិញ ក្រុម​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ ប្រកួត​ចាញ់​ក្រុម​វិសាខា​អេ​ហ្វ​ស៊ី ០​ទល់​៤ និង​មួយ​ប្រកួត​ទៀត ក្រុម​ក្រុម​សាលា​បាល់ទាត់​ជាតិ​ប្រកួត​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ០​ទល់​៤​។​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​វិសាខា​អេ​ហ្វ​ស៊ី ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ដើម្បី​ប្រ​ជែង​តំណែង​ជា​ជើងឯក ៕/V​