រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ ៦០​ម៉ែត្រ ៣​ថ្ងៃ ដើម្បី​រៀបចំ​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​អាកាស​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​ការធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ រយៈពេល ៣ ថ្ងៃ ដើម្បី​រៀបចំ​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​អាកាស ចំនួន​ពីរ​ទីតាំង​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។​ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ នេះ បានឱ្យដឹងថាៈ ការផ្អាក​ធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ៥ ព្រឹក ថ្ងៃទី​២៩ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ។​