រ៉ា​ឌី ស្រាប់តែ​ស្និទ​ស្នាល​ជាមួយ​បុរស​ប្លែក​មុខ បង្ក​ឲ្យ​ការសង្ស័យ​

1474
ចែករម្លែក

(​ភ្នំពេញ​)៖ ស្របពេល​កំពុងមាន​ប្រជាប្រិយភាព តារាចម្រៀង កញ្ញា រ៉ា​ឌី ស្រាប់តែ​បង្ហាញ​កាយវិកាស្និទ្ធស្នាល ជាមួយ​បុរស​ប្លែក​មុខ​ម្នា​ក់នៅ​ទីសាធារណៈ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន និង​មិត្ត​នាង មួយចំនួន ចោទ​ជា​ចម្ងល់​ថា បុរស​ដែល​នាង ស្និទ្ធ​ជាមួយគ្នា​នោះ​ជា​អ្វី​នឹង​គ្នា​?​។​

​បើតាម​រូបថត ដែល​ត្រូវបាន​អ្នក​ជិតដិត​របស់​នាង បង្ហោះ​ជា​សាធារណៈ បានបង្ហាញ​ពី​កាយវិកា ស្រលាញ់​ថ្នាក់ថ្នម ជាមួយ​បុរស​ម្នាក់ ដែល​មើលទៅ​ប្រៀបដូចជា​គូស្នេហ៍​ថ្មោងថ្មី​។ ស្រលាញ់គ្នា ណាស់​។ ការបង្ហាញ​រូបនេះ ត្រូវបាន​គេ​បង្ហោះ​ពេលដែល​នាង ទៅ​ដើរលេង​ជាមួយ​មិត្តភក្តិ បងប្អូន និង​បុរស​សង្ហារ​ម្នាក់​នោះ​។ ដោយឡែក​សា​ម៉ី​ខ្លួន​មិនបាន​បើកចំហរ ពី​ទំនាក់ទំនង​នេះឡើយ​។​

​កន្លងទៅ តារាចម្រៀង ម្ចាស់​បទ “​ស្អប់​អតីត​” និង​បទ “​បាត់បង់​” កញ្ញា រ៉ា​ឌី មិនដែល​បង្ហាញ​ជា សាធារណៈ​ទេ ថា​នាង​មាន​ម្ចាស់​ចិត្ត បើទោះជា​នាង​បើកសម្ពោធ​មុខ​ជំនួញ កាលពីពេល​កន្លង ទៅ​ក៏ដោយ​។ តែ​ទោះជា​យ៉ាងណា នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ត្រូវ​ទស្សនិកជន​រំពឹងថា នាង​អាច​បើក​បង្ហាញមុខ​គូស្នេហ៍​ដល់​មហាជន​ក៏​ថា​បាន​៕ ដោយ​: បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម