ទឹកស្ទឹង​សែន​នៅ​ក្រុង​របស់​ខេត្តព្រះវិហារ បាន​ឡើង​លើសពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ដល់​ទៅ ០,៦២ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ធ្វើឱ្យមាន​ការប៉ះពាល់ ដល់​ប្រជាពលរដ្ឋ ចំនួន ៣៤០ គ្រួសារ ដំណាំ​ស្រូវ​ជាង ពីរពាន់​ហិកតា ផ្លូវលំ​ជាង ១០ គីឡូម៉ែត្រ ហើយ​តួលេខ​នៃ​ផលប៉ះពាល់ អាច​ច្រើន​ជាងនេះទៀត នៅពេល ទឹក​បន្ត​ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រុង​បរយ័ត្ន​។ នៅថ្ងៃនេះ​ដែរ ទឹកស្ទឹង​សែន នៅក្នុង​ក្រុង​កំពង់ធំ បាន​ឡើង​ហួស​កម្រិត​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន ជាថ្មី​ម្តង ទៀតហើយ​។​

Aug 29, 2022

ទឹកស្ទឹង​សែន ជន់​ឡើង លិច​តំបន់​ខ្លះ នៃ​ក្រុង​របស់​ខេត្តព្រះវិហារ​
​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន​នៅ​ក្រុង​របស់​ខេត្តព្រះវិហារ បាន​ឡើង​លើសពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ដល់​ទៅ ០,៦២ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ធ្វើឱ្យមាន​ការប៉ះពាល់ ដល់​ប្រជាពលរដ្ឋ ចំនួន ៣៤០ គ្រួសារ ដំណាំ​ស្រូវ​ជាង ពីរពាន់​ហិកតា ផ្លូវលំ​ជាង ១០ គីឡូម៉ែត្រ ហើយ​តួលេខ​នៃ​ផលប៉ះពាល់ អាច​ច្រើន​ជាងនេះទៀត នៅពេល ទឹក​បន្ត​ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រុង​បរយ័ត្ន​។ នៅថ្ងៃនេះ​ដែរ ទឹកស្ទឹង​សែន នៅក្នុង​ក្រុង​កំពង់ធំ បាន​ឡើង​ហួស​កម្រិត​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន ជាថ្មី​ម្តង ទៀតហើយ​។​