ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ បានរៀបចំ​ពិធី​បិទ​ការប្រកួត​កីឡា​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ប្រចាំខេត្ត ឆ្នាំ​២០២១-២០២២ ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ទីលាន​បាល់ទាត់ សាលា​សម្ដេចឪ ក្រុង​សិរីសោភ័ណ ក្រោម​អធិបតី ភាព​លោក លី សុ​វណ្ណា​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម ពី​ប្រធាន​-​អនុប្រធាន​មន្ទីរអប់រំ​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ប្រតិភូ​ដឹកនាំ​កីឡាករ កីឡាការិនី និង​សិស្សានុសិស្ស ជាច្រើន ។​

​យោងតាម​របាយការណ៍​សង្ខេប​របស់លោក ចាប សុខ​ម៉េង អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស ជើងឯក​ប្រចាំខេត្ត ឆ្នាំ​២០២១- ២០២២ នេះ ប្រព្រឹត្តទៅ​មាន​រយៈពេល ៤ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ ២០២២​។

​ជា​លទ្ធផល​នៃ​ការប្រកួត​ប្រភេទ​វិញ្ញាសា​អត្តពលកម្ម​៖
-​រត់​ល្បឿន​បុរស លេខ​១ បាន​ទៅលើ​ស្រុក​ថ្មពួក លេខ​២ បាន​ទៅលើ​ស្រុក​មង្គលបុរី លេខ ៣ បាន​ទៅលើ​ស្រុក​ម៉ាឡៃ ។​
-​រត់​ល្បឿន​នារី លេខ​១ បាន​ទៅលើ​ស្រុក​ថ្មពួក លេខ​២ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ ៣ បាន​ទៅលើ​ស្រុក​ភ្នំស្រុក ។​
– លោត​ចម្ងាយ​បុរស លេខ​១ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ​២ បាន​ទៅលើ​ស្រុក​មង្គលបុរី លេខ ៣ បាន​ទៅ​ស្រុក​ថ្មពួក​។​
– លោត​ចម្ងាយ​នារី លេខ​១ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ​២ បាន​ទៅលើ​ស្រុក​ថ្មពួក លេខ​៣ បាន​ទៅ​ស្រុក​ម៉ាឡៃ​។​
– ចោល​ដំ​ដែក​បុរស លេខ​១ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ ២ បាន​ទៅលើ​ស្រុក​មង្គលបុរី លេខ ៣ បាន​ទៅលើ​ស្រុក​ថ្មពួក​។​
– ចោល​ដំ​ដែក​នារី លេខ​១ បាន​ទៅលើ​ស្រុក​អូរជ្រៅ លេខ​២ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ ៣ បាន​ទៅ​ស្រុក​មង្គល​បូរី​។​
– លោត​កម្ពស់​បុរស លេខ​១ បាន​ទៅលើ​ស្រុក​ថ្មពួក​លេខ ២ បាន​ទៅលើ​ស្រុក​អូរជ្រៅ​លេខ 3 បាន​ទៅលើ​ស្រុក​ភ្នំស្រុក​។​
-​លោត​កម្ពស់​នារី លេខ​១ បាន​ទៅលើ​ស្រុក​ម៉ាឡៃ លេខ​២ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ​៣ បាន​ទៅលើ​ស្រុក​មង្គល​បូរី​។​
-​ដើរ​ចម្ងាយ​បុរស លេខ​១ បាន​ទៅលើ​ស្រុក​មង្គលបុរី លេខ​២ បាន​ទៅលើ​ស្រុក​ម៉ាឡៃ លេខ​៣ បាន​ទៅលើ​ស្រុក​អូរជ្រៅ​។​
– ដើរ​ចម្ងាយ​នារី លេខ​១ បាន​ទៅលើ​ស្រុក​មង្គលបុរី លេខ​២ បាន​ទៅលើ​ស្រុក​ភ្នំស្រុក លេខ​៣ បាន​ទៅលើ​ស្រុក​ម៉ាឡៃ​។​
– បាល់បោះ​បុរស លេខ​១ បាន​ទៅលើ​ក្រុង​សិរីសោភ័ណ លេខ​២ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ​៣ បាន​ទៅលើ​ក្រុង​ប៉ោយប៉ែត ។​
– បាល់បោះ​នារី លេខ​១ បាន​ទៅលើ​ស្រុក​មង្គល​បូរី លេខ​២ បាន​ទៅលើ​ស្រុក​ថ្មពួក លេខ​៣ បាន​លើ​ក្រុង​ប៉ោយប៉ែត​។​
– បាល់ទះ​បុរស លេខ​១ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ​២ បាន​ទៅលើ​ក្រុង​សេរី​សោភ័ណ លេខ​៣ បាន​ទៅលើ​ស្រុក​មង្គលបុរី​។​
– បាល់ទះ​នារី លេខ​១ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ លេខ​២ បាន​ទៅលើ​ស្រុក​ម៉ាឡៃ លេខ ៣ បាន​ទៅលើ​ស្រុក​អូរជ្រៅ​។​
– បាល់ទាត់​បុរស លេខ​១ បាន​ទៅលើ​ក្រុង​ប៉ោយប៉ែត លេខ​២ បាន​ទៅលើ​ក្រុង​សិរីសោភ័ណ និង​លេខ​៣ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ ។​
-​បាល់ទាត់​នារី លេខ​១ បាន​ទៅលើ​ក្រុង​សិរីសោភ័ណ លេខ​២ បាន​ទៅលើ​ស្រុក​មង្គលបុរី នឹង​លេខ​៣ បាន​ទៅលើ​ស្រុក​ព្រះនេត្រព្រះ​។

​នាឱកាស​នោះ លោក លី សុ​វណ្ណា​រិ​ទ្ធិ អ​អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ កីឡា​ទទួលបាន​នូវ​សុខ​ភាពល្អ មាន​ទំនាក់ទំនង មាន​មេត្រីភាព និង មាន​សាមគ្គីភាព ហើយ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក នៅក្នុង​ពេលនេះ គឺ​ដើម្បី​ផ្លាស់ប្តូរ បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក ក្នុងន័យ​សាមគ្គីភាព មិត្តភាព និង​ចេះ​យោគយល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ ទន្ទឹមនេះដែរ វិស័យ​កីឡា បានរួម​ចំណែក​កាត់បន្ថយ​ភាព អសកម្ម អំពើ​អបាយមុខ​ក្នុងសង្គម ដូចជា ការសេព​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ ក្នុង​សង្គមជាតិ​។​

​លោក លី សុ​វណ្ណា​រិ​ទ្ធិ បាន​សម្តែង​នូវ​អំណរគុណ និង​កោត​ស​សើរ ចំពោះ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ព្រមទាំង​គណៈកម្មការ​ប្រកួត​កីឡា គណៈប្រតិភូ​កីឡា​ទាំង​៩ ស្រុក​/​ក្រុង ដែល​បាន​សហការគ្នា​បាន​យ៉ាង​ល្អ ក្នុងការ​ប្រកួត​កីឡា​មធ្យមសិក្សា ក្នុង​ពេលនេះ ឱ្យ​ទទួលបាន​ជោគជ័យ លទ្ធផល​ល្អ និង​សម្រាប់​ផ្តល់​កិត្តិយស ឱ្យ​ក្រុង​/​ស្រុក​នីមួយៗ របស់ខ្លួន​ផងដែរ​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​នាំក្នា​ទៅ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ ដូ​ស​ទី​២ និង​ដូ​ស​ជំរុញ ឱ្យបាន​គ្រប់ៗ​គ្នា និង​ចូលរួម​ការបង្កា និង​ទប់ស្កាត់​ការពារ​ពី ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តន៍​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ៕/V​