ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ វឌ្ឍនភាព​កម្ពុជា​ចិន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កែវ សេង​ឡាយ មេបញ្ជាការរង បញ្ជាការដ្ឋាន​រថក្រោះ អគ្គបញ្ជាការ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥- ស្រុក​ព្រះនេត្រព្រះ បាន​អញ្ជើញ​ចែក​ចង្ក្រាន​ព្រៃ​មាន់ សន្សំសំចៃ​ឋា​ម​ពល ជា​អំណោយ​របស់​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ជូន​ប្រជាពលរដ្ឋ ២០០ គ្រួសារ នៅ​ភូមិ​ដូន​ច្រែង ឃុំ​/​ស្រុក​ព្រះនេត្រព្រះ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២ នេះ ហើយ​នៅ​ថ្ងៃទី​២៩ ខែសីហា នេះ បាន​ចែកជូន ២០០ គ្រួសារ​ទៀត នៅ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​លោក ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា លោក អ៊ី ឡុង សមាជិក​រដ្ឋសភា លោក ហ៊ូ ប៊ុនហេង ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​ចង្ក្រាន​ព្រៃ​មាន់ សន្សំសំចៃ​ឋា​ម​ពល​នោះ​។​

​ចង្ក្រាន​ព្រៃ​មាន់ សន្សំសំចៃ​ឋា​ម​ពល ចំនួន ២០០ ជូន​ប្រជាពលរដ្ឋ ភូមិ​ដូន​ច្រែង ជាការ​រៀបចំ​ចាត់ចែង​របស់​ក្រុមហ៊ុន Guangzhou lceberg Environmental Consulting Services Co., Ltd ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កែវ សេង​ឡាយ បានស្នើ​សុំ​តាមរយ​:​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​ចិន ដើម្បី​យកមក​ប្រគល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ជួយ​បង្កលក្ខណៈ​ងាយស្រួល និង​លើ​កម្ពស់​ជីវភាព ហើយ​កាត់បន្ថយ ការចំណាយ ៕/V​