​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ យន្តហោះ​ដឹកជញ្ជូន​យោធា Y-20 របស់​ចិន​បាន​បង្ហាញ​ពី​ភាពប្រសើរ​ឡើង​លើ​សមត្ថ​ភាព​ព្យាករណ៍​របស់​កម្លាំង​យុទ្ធសាស្ត្រ​នៃ​កងទ័ពអាកាស​ជាមួយនឹង​​ការហោះហើរ​ដ៏​ល្អប្រសើរ​របស់​ខ្លួន​នៅ​ឯ​ពិព័រណ៍​អាកាស​ឆាង​ជុន (Changchun Airshow) ឆ្នាំ ២០២២ នៅ​ខេត្ត​ជី​លីន (Jilin) ភាគ​ឦសាន​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​សីហា​។​

​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ស្ថានភាព​នៅ​រយៈកម្ពស់​ទាប​តែងតែ​ទាមទារ​លក្ខខណ្ឌ​តម្រូវ​ខ្ពស់​លើ​យន្តហោះ​ខ្នាត​ធំ​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​តួ​យន្តហោះ ការគ្រប់គ្រង និង​ភាពបត់បែន​។​

​ការ​ចល័ត​ទី​ដាំ​ក្បាល​ចុះ​របស់​យន្តហោះ Y-20 និង​ការបត់​ដ៏​ចោត​ដែល​បាន​ធ្វើឡើង​ក្នុង​ល្បឿន ៣១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​កម្ពស់ ១៥០ ម៉ែត្រ គឺ​បង្ហាញ​ពី​ការគ្រប់គ្រង​ដ៏​ល្អ​របស់​វា​។​

​ជាមួយនឹង​ការហោះ​ដ៏​ប្រសើរ​ទាក់ទង​នឹង​រយៈ​ចម្ងាយ​បើកបរ សមត្ថភាព​ផ្ទុក និង​ល្បឿន យន្តហោះ Y-20 គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការដឹកជញ្ជូន​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ​និង​ការ​ប្រែ​​មុខមាត់​យុទ្ធសាស្ត្រ​របស់​កងទ័ពអាកាស​ចិន ជាមួយ​នឹង​សមត្ថភាព​វាយលុក​និង​ការពារ​ខ្លួន​។​

​យន្តហោះ Y-20 ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​ក្នុង​ការដឹកជញ្ជូន​យោធា​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី ប្រតិបត្តិការ​ទម្លាក់​បរិក្ខា​រនិង​សម្ភារៈ​ពីលើ​អាកាស និង​ប្រតិបត្តិការ​មិនមែន​សង្គ្រាម​។​

​លោក ចា​វ ស៊ូ​ហាវ (Jiao Xuehao) អ្នកបើកបរ​យន្តហោះ Y-20 បាន​និយាយថា “​ជា​ធម្មតា​វា​ត្រូវការ​ពេលវេលា​យូរ​ជាង​នេះ​សម្រាប់​យន្តហោះ​ដឹកជញ្ជូន​ទូទៅ​ដើម្បី​ធ្វើ​ចលនា​។ ទោះបីជា​យន្តហោះ Y-20 មាន​មាឌធំ​ក៏ដោយ ក៏​វា​នៅតែ​អាច​បត់បែន​បាន​ប្រសើរ​ជាង​ដោយ​ចំណាយ​ពេល​តិច​។ ឧទាហរណ៍​ជាក់ស្តែង យន្តហោះ Y-20 អាច​ធ្វើ​ចលនា​កាន់តែ​ចោត​ជាង​យន្តហោះ​ដឹកជញ្ជូន​ផ្សេងទៀត ដែល​អាច​កាត់បន្ថយ​ពេលវេលា​ត្រូវការ​ចាំបាច់​”៕

​យន្តហោះ​ដឹកជញ្ជូន Y-20 របស់​ចិន​បង្ហាញ​នៅ​ពិព័រណ៍​អាកាស​ឆាង​ជុន​ឆ្នាំ ២០២២ នៅ​ខេត្ត​ជី​លីន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​សីហា​