ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តំបន់​ភាគ​និរតី​ប្រទេស​ចិន ដែល​បាន​ទទួលរង​នូវ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​ខែ​នេះ ឥឡូវនេះ​ប្រុង​ជើងការ​អំពី​ទឹកជំនន់ ចំ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​មជ្ឈមណ្ឌល​ផលិតកម្ម​ឆុងឈីង​និង​តំបន់​ក្បែ​រខេត្ត​ស៊ី​ឈាន់​បាន​កើត​ឡើង​ក្រោយ​មាន​កង្វះ​ថាមពល​អគ្គិសនី​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​តែមួយ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ច្រើន​ហួសប្រមាណ​និង​កម្រិត​ទឹក​ទាប​ធ្ងន់ធ្ងរ​នៅ​អាង​ស្តុក​ទឹក​។​

​ភ្លៀង​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ ទី​២៨ សីហា ហើយ​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ពង្រីក​ដល់​ថ្ងៃ​អង្គារ​។​រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​ការឆ្លើយតប​ទឹកជំនន់​បន្ទាន់​នៅ​ខេត្ត​ស៊ី​ឈាន់​និង​ទីក្រុង​ឆុងឈីង​នៅ​​ម៉ោង ៦ ល្ងាច​ថ្ងៃ​អាទិត្យ​។​

​កាលពីដើម​ខែ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​គ្រោះរាំងស្ងួត​ថ្នាក់ជាតិ​។​

​ផ្នែក​ជាច្រើន​នៃ​ភាគខាងត្បូង​ប្រទេស​ចិន​បានឃើញ​សីតុណ្ហភាព​លើសពី ៤០ អង្សា​សេ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​នៅក្នុង​អ្វី​ដែល​គេ​ចាត់ទុកថា​ជា​អំឡុង​រយៈពេល​ក្តៅ​បំផុ​តចាប់​តាំង​​ពី​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ចងក្រង​ព័ត៌មាន​សីតុណ្ហភាព​ក្នុង​ឆ្នាំ ១៩៦១​។​

​ទីក្រុង​ឆុងឈីង​ពុំ​មាន​ភ្លៀង​ធ្លាក់​ជិត​បី​សប្តាហ៍​និង​បាន​រិត​ត្បិត​ការប្រើ​អគ្គិសនី ជាហេតុ​ធ្វើឱ្យ​មាន​ការកាត់បន្ថយ​ទិន្នផល​របស់​រោងចក្រ​ស​កល​ធំៗ​ជាច្រើន​៕

​បុរស​ម្នាក់​ជ្រក​ភ្លៀង​នៅ​ទីក្រុង​ឆុងឈីង​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​សីហា​