តម្រាយ​ផ្លូវ​ត​ភ្ជាប់​ពី​តំបន់ភ្នំ​ព្រះ​ទៅ​ភូមិ ឃុំ​និង​តំបន់​ព្រៃ​សហគមន៍​ក្នុងស្រុក​៣ ទទួល​ការឧបត្ថម្ភ​ស្ថាបនា​

1158
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: តម្រាយ​ផ្លូវលំ​ត​ភ្ជាប់​ពី​តំបន់ភ្នំ​ព្រះ​ទៅ​ភូមិ ឃុំ​និង​តំបន់​ព្រៃ​សហគមន៍​ក្នុងស្រុក​៣ ភាគ​ខាងជើង និង​ឦសាន ខេត្តបន្ទាយមានជ័យ ទទួលបាន​ឯកភាព គាំទ្រ​និង​ការឧបត្ថម្ភ​ស្ថាបនា​ប្រមាណ​១០​គីឡូម៉ែត្រ នា​ជំហាន​ដំបូង​។​

​លោក ប្រាក់ សារ៉ាក់ អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៦​ខែមិថុនា​ថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ចង់​ថែរក្សា​ទុក​ឲ្យ​ពលរដ្ឋ​អាច​បានធ្វើ​ដំណើរ​មក​កំសាន្ត និង​មក​គោរពបូជា​នៅ​តំបន់ភ្នំ​ព្រះ​នោះ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ឯកភាព​គាំទ្រ​ឲ្យ​ក្រុមការងារ​លោក​បន្ត​ស្ថាបនា​ភ្ជាប់​ផ្លូវលំ​បន្ថែមទៀត​។ ពោលគឺ​កំណាត់​ផ្លូវត្រូវ​ស្ថាបនា​ជំហាន​ដំបូង​នេះ មាន​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ ដើម្បី​ភ្ជាប់​តម្រាយ​ផ្លូវ​នេះ ពី​ស្រុក​ថ្មពួក​ទៅ​ស្រុក​ស្វាយចេក និង​ទៅ​ស្រុក​ភ្នំស្រុក​បន្ថែមទៀត​។​

​លោក ប្រាក់ សារ៉ាក់ និយាយ​បន្តថា ជាមួយគ្នា​នោះដែរ ផ្លូវលំ​កាត់​ស្រែ​និង​ចម្ការ​ប្រវែង​៥​ពាន់​ម៉ែត្រ ក្នុងភូមិ​តា​សៀវ​ឃុំ​គោ​កថិន​ចាប់ផ្ដើម​លើក​តួ​ផ្លូវ​ហើយ ដើម្បី​ដោះស្រាយ​ការលំបាក​របស់​កសិក​រ​ជា​ពលរដ្ឋ​នៅ​ទីនោះ ក្នុងការ​ធ្វើដំណើរ ដឹក​កសិផល​មក​ភូមិ និង​ប្រក​បរបរ​ចិ​ញ្ចិ​ម​ជីវិត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម