ភ្នំពេញ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា និង​ជា​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា បាន​ហៅ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(អ.ស.ប)ទទួលបន្ទុក​សិទ្ធិ​មុ​ស្ស​នៅ​កម្ពុជាដែលនិយាយអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​មិនបាន​ឆ្លុះបញ្ចាំង​នៅ​អ្វីដែល​ជាការ​ពិត​នៅ​កម្ពុជា​នោះទេ និង​មិនមាន​តុល្យភាព​។​ជាការដោយ​អារម្មណ៍​ផ្ទាល់ខ្លួននិងហាក់ដូចជា​កំពុងតែ​អនុញ្ញាតឱ្យក្រុម​សកម្មជន​ដែល​លាក់​មុខ​នៅក្រោម​ស្លាក​សង្គម​ស៊ីវិល​ប្រើ​មាត់​របស់ខ្លួន​ដើម្បី​និង​រិះគន់​វាយ​ប្រហារ​មកលើ​សម​ទ្ធិ​ផល​ជាក់ស្តែង​របស់រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា និង​ជា​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា(រូបថតឯកសារ)

​លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា និង​ជា​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​បាន​និយាយថា បន្ទាប់ពី​បាន​អាន​នៅ​សេចក្តីរាយការណ៍រ​រប​ស់​អ្នករាយការណ៍​ពិសេស​អ.ស.ប ​ទទួលបន្ទុក​សិទ្ធិ​មុ​ស្ស​នៅ​កម្ពុជា អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​អត់​បាន​ឆ្លុះបញ្ចាំង​នូវ​អ្វី​ជាការពិត​ដែល​មាននៅ​កម្ពុជា​នោះទេ និង​មិនមាន​តុល្យភាព​។​ការសរសេរ​របាយការណ៍​នេះ គឺ​កំណត់ដោយ​អារម្មណ៍​ផ្ទាល់ខ្លួន និង​ហាក់ដូចជា​ កំពុងតែ​អនុញ្ញាតឱ្យ​ក្រុម​សកម្មជន​ដែល​លាក់​មុខ​នៅក្រោម​ស្លាក​សង្គម​ស៊ីវិល​ប្រើ​មាត់​របស់ខ្លួន​ដើម្បី​និង​រិះគន់​វាយ​ប្រហារ​មកលើ​សម​ទ្ធិ​ផល​ជាក់ស្តែង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ ហើយអ្នករាយការណ៍​ពិសេស​បាន​ទាត់ចោល​ទាំងស្រុង​នៅ​អ្វីដែល​ខ្លួន​បាន​ជួប និង​ទទួលបាន​ខ្លឹមសារ​ជា​ធាតុ​ផ្សំ​អំពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា អំពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។

លោកបន្តថា ​អ្វីដែល​ពួកគេ​បានលើកឡើង​នៅក្នុង​របាយការណ៍​នេះ វា​បង្ហាញ​តែមួយ​ជ្រុង​នៃ​ការលើកឡើង​ក្នុង​ចេតនា​វ៉ៃ​ប្រហារ​បង្អាប់​រាជរដ្ឋាភិបាល ដែល​ក្រុម​សកម្មជន​លាក់​មុខ​ក្រោម​ស្លាក​សង្គម​ស៊ីវិល​ទាំងអស់នោះ​ខិតខំ​ធ្វើ​កន្លងមក​ដើម្បី​បំពេញ​នៅ​បេសក​កម្ម​របស់​ពួកគេ​តាម​ដែល​ពួកគេ​ទទួល​លុយ​ឧបត្ថម្ភ​មកពី​បរទេស​។

​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​រូបនេះបាន​បន្តតៀតតថា អ្វីដែល​អ្នករាយការណ៍​ពិសេស​បាន​សរសេរ​នៅក្នុង​របាយការណ៍ គឺ​គាត់​អត់​មាន​ស្គាល់​ធាតុពិត​នៅ​កម្ពុជា​ទេ បើទោះបីជា​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​សម្តែង​នូវ​ការយកចិត្តទុកដាក់​ទ​ទួល​ជួបពិភាក្សា​ជាមួយនឹង​គាត់ និង​អនុញ្ញាត​ឲ្យ​គាត់​អាច​ជួប​តំណាង​សង្គម​ស៊ីវិល អង្គការ សមាគម​នៅក្នុង​ប្រទេស​កម្ពុជា ។ប៉ុន្តែ​គាត់​ជួបតែ​ក្រុម​អង្គការ សមាគម និង​សង្គម​ស៊ីវិល ដែលជា​ក្រុម​សកម្មជន​នយោបាយ​លាក់​មុខតែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សមាគម អង្គការ សង្គម​ស៊ីវិល ដែល​ឯករាជ្យ​ពិតប្រាកដ​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរនោះ គឺថា​គាត់​មិនបាន​ផ្តល់ឱកាស​ឲ្យ​គេ​ជួប ឬក៏​គាត់​មិនបាន​ព្យាយាម​រក​ឱកាស​ស្វែងរក​ទស្សនៈ​មតិ​ដែល​យកមក​ដាក់ចូល​ជា​ធាតុ​ផ្សំ​ដើម្បី​ធ្វើ​ឲ្យ​របាយការណ៍​នេះ​មាន​តុល្យភាព​ត្រឹមត្រូវ​នោះទេ​។

លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា និង​ជា​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា(រូបថតឯកសារ)

​លោក​សួន សេរី​រដ្ឋា បាន​បន្តថា ការលើកឡើង​ដដែលៗ ដែល​ភាសា​នេះ គឺជា​ភាសា​របស់​ក្រុម​អ្នកនយោបាយ​រត់ចោលស្រុក គឺ​លើកឡើង​ដដែលៗ​ថា កម្ពុជា​កំពុងតែ​គ្រប់គ្រង​អំណាច​ដោយ​ឯក​បក្ស ហើយ​ភាស​ការគ្រប់ គ្រង​ដោយ​ឯក​បក្ស​នេះ មិន​ត្រឹមតែ​ក្រុម​ពួក​អ្នកនយោបាយ​ប្រឆាំង​ដែល​កំពុង​រត់ចោលស្រុក​ទេ សូម្បីតែ​សង្គម​ស៊ីវិល​ដែលជា​សកម្មជន​នយោបាយ​ជ្រក​ក្រោម​ស្លាក​សង្គម​ស៊ីវិល​ក៏​គេ​ប្រើ​ភាសា​នេះ​និយាយ​ដដែលៗ​ដែរ​។ លោក​មានការ​ប្លែក​ពេលដែល​តំណាង​អ.ស.ប ​ដែលជា​អ្នករាយការណ៍​ពិសេស​នោះ គាត់​បាន​ប្រើពាក្យ​នេះ​ដូចគ្នា គឺ​ចង្អុល​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ជា​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ឯក​បក្ស។ចំណុច​នេះ​គឺ​បង្ហាញ​ច្បាស់​ថា គាត់​អត់​ស្គាល់​អ្វីដែល​ហៅថា​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ទេ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​សរសេរ​ច្បាស់​ណាស់​ថា កម្ពុជា​គឺ​អនុវត្ត​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​សំដៅទៅ​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវ​កើតចេញ​អំពី​ការបោះឆ្នោត​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ដូច្នេះ​យើង​ឃើញថា នៅ​គ្រប់​រៀងរាល់​៥​ឆ្នាំ​ម្តង គឺ​កម្ពុជា​តែងតែ​រៀបចំ​ការបោះឆ្នោត​សកល​ថ្នាក់ជាតិ ដោយមាន​គណបក្សនយោបាយ​ជាច្រើន​បាន​ចូលរួម​។ នៅ​ខែកក្កដា​ឆ្នាំ​២០២៣ ក៏​នឹងមាន​ការបោះឆ្នោត​ដូចគ្នា​អ៊ីចឹ​ង​ដែរ​។ កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​រដ្ឋសភា និង​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្នាក់មូលដ្ឋាន គឺ​អនុវត្ត​ទៅតាម​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺមាន​គណបក្ស​ច្រើន​ចូលរួម​ប្រកួត​ដោយ​សេរី និង​យុត្តិធម៌ ដែលមាន​ស្ថាប័ន គ​.​ជ​.​ប គឺជា​ស្ថាប័ន​ឯករាជ្យ​ទទួល​រៀបចំ​ការបោះឆ្នោត​នេះ​៕ ប្រភព AMS