ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ នេះ បាន​ដឹកនាំ​មន្ត្រី​សាលាក្រុង​បាវិត រួម​នឹង​ព្រះចៅអធិការ​វត្ត​តា​ពៅ បានរៀបចំ​ពិធី​ដាំ​កូនឈើ ប្រភេទ​ផ្កា​ហ្វី​លី​ប ចំនួន ៥០ ដើម តាម​បណ្តោយ​ផ្លូវ ចូលទៅ​វត្ត​តា​ពៅ ស្ថិតក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។

​បើតាម​មន្ត្រី​សាលាក្រុង បាន​ឲ្យ​ដឹងថាៈ នៅថ្ងៃនេះ រដ្ឋបាល​ក្រុង បាន​ដាំ​កូនឈើ នៅ​បណ្ដោយ​ផ្លូវ​មុខ វត្ត​តា​ពៅ ចំនួន ៥០ ដើម (​ប្រភេទ​ផ្កា ហ្វី​លី​ប​) ក្រោម​ការដឹកនាំលោក លឹម សៀង​ហេង អភិបាល​នៃ​គណ​:​អភិបាលក្រុង​បាវិត ព្រមទាំង​មានការ​ចូលរួម​ពី ព្រះ​ចៅ​ចៅអធិការ​វត្ត​តា​ពៅ លោក​អភិបាលរងក្រុង​បាវិត លោក​អធិការនគរបាល​ក្រុង​លោក​ប្រធាន អនុប្រធាន​ការិយាល័យ មន្ត្រីរាជការ សាលាក្រុង​បាវិត លោកគ្រូ លោកតា​អាចារ្យ វត្ត​តា​ពៅ លោក​មេភូមិ អនុ​ភូមិ​តា​ពៅ ស្ថិតនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត​ក្រុង​បាវិត ក្នុង​បំណង ដើម្បី​លំអ​សោភ័ណភាព ស្រស់បំព្រង នៅតាម​បណ្តោយ​ផ្លូវ ចូលទៅ​កាន់​ទីវ​ត្ត ។

​ប្រភព​ដដែល បាន​បន្តថាៈ នេះ​ពុំមែន​ជា​លើកដំបូង​នោះទេ ពីព្រោះថា នាពេល​កន្លងមក រដ្ឋបាល​ក្រុង ក៏​ធ្លាប់​បានធ្វើការ ដាំ​កូនឈើ ជាច្រើន​ផងដែរ មាន​ប្រភេទ​កូន គ្រញូង ធ្នង់ លឿង​រាជ ហើយ​ជាងនេះទៅទៀត ក្រុង​បាវិត ក៏មាន​សួន​អាពាហ៍ពិពាហ៍ មួយ​ផងដែរ ដែលជា​កន្លែង​សំរាប់ ឲ្យ​គូ​ស្វាមីភរិយា​ថ្មី ធ្វើ​ការដាំ​កូនឈើ ទុកជា​អនុ​ស្សាវ​រី​យិ៍ ផងដែរ​៕/V​