ដោយ :សុផល/ភ្នំពេញ៖ ចុងសប្តាហ៍ទី៤ នៃខែសីហាគឺនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២៤,៧៨៦នាក់ ក្នុងនោះភ្ញៀវជាតិ២០៤,៣៥៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២០,៤៣៣នាក់។

ប្រភពក្រសួងទេសចរណ៍បានបង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
ខេត្តសៀមរាបចំនួន៣២,៤៦១នាក់ ខេត្តព្រះសីហនុ ៣១,១៣៦នាក់ ខេត្តកំពត ២៦,៦៩៦នាក់ រាជធានីភ្នំពេញ ១៨,១៨៣នាក់ ខេត្តបាត់ដំបង ១៧,៩១០នាក់ ខេត្តកែប ១៧,៦៣៤នាក់ ខេត្តកណ្តាល ១៤,៥៨៤នាក់ និងខេត្តពោធិ៍សាត់ចំនួន១០,១៥៩នាក់។

តួលេខខាងលើមានចំនួនប្រហាក់ប្រហែលនឹងសប្តាហ៍កន្លងមក ដោយមានការកើនឡើង០.៨៦ភាគរយ។

ក្រសួងទេសចរណ៍បាននិយាយថា បច្ចុប្បន្ន ក្នុងចំណោមការងារសំខាន់ៗ ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌល ៤.០ និងមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សផ្នែកជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ( SDF) ដើម្បីស្តារនិងពង្រឹងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកម្មវិធីពង្រឹងសមត្ថភាពជំនាញដែលមានស្រាប់ (upskill) និងការបណ្តុះបណ្តុាលជំនាញថ្មីៗតាមតម្រូវការទីផ្សារ (reskill) ពិសេសអក្ខរកម្មឌីជីថលនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងទិសដៅយុទ្ធសាស្ត្រ «ការផ្តល់សេវាកម្មទេសចរណ៍វៃឆ្លាត តម្លៃសមរម្យ តែគុុណភាពសេវាខ្ពស់»៕សរន