ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កងមាស ​ឃុំ​គោគ​បន្ទាយ​ ស្រុក​រលាប្អៀរ បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​នូវ​ផ្លូវ​ក្រហម​មួយ​ខ្សែ​ប្រវែង​ប្រាំពី​គីឡូម៉ែត្រ​ដែល​ចេញពី​ខាងមុខ​វត្ត​ឈើ​ត្រាច​មកដល់​វត្ត​កងមាស​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ធ្វើដំណើរ​យ៉ាងខ្លាំង​។​

​លោក ណុប ហូ​យ មេភូមិ​កងមាស់ លោក​មេឃុំ​គោក​បន្ទាយ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៩​សីហា​២០២២​នេះ​ថា​ស្ថានភាព​ផ្លូវ​ក្នុងភូមិ​របស់លោក​មួយ​ខ្សែ​ខាងលើ​ពិតជា​មានការ​លំបាក​ធ្វើដំណើរ​ខ្លាំង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ដោយសារ​មាន​គ្រលុក​ធំៗ ។​

​លោក ណុប ហូ​យ មេភូមិ​កងមាស​បានបញ្ជាក់​ថា​ផ្លូវ​នេះ​ឆ្លងកាត់​ភូមិ​របស់លោក​។​ផ្លូវ​នេះ​ត​ភ្ជាប់​មកពី​ភូមិ​កងមាស​.​ក្លែង​ភេ​.​អន្លង់​អក​.​កំពង់​អូស​.​គៀន​តា​ម៉ា​.​ព្រែក​ឆ្តោ​.​ភូមិ​ថ្មី និង​មួយផ្នែក​ទៀត​មកពី​ឃុំ​ពាម​ឆ្កោក ។​ផ្លូវ​ដែល​ខូចខាត​នេះ គឺ​បាន​កើតឡើង​ក្នុង​រដូវវស្សា​នេះ​។​

​អភិបាលស្រុក​រលាប្អៀរ​លោក សេង​វិចិត្រ ក៏ដូចជា​លោក​មេឃុំ​គោក​បន្ទាយ​បាន​ប្រាប់​ផងដែរ​ថា ផ្លូវ​នេះ​បាន​រង​ការខូចខាត​ពិតប្រាកដ​មែន​។​លោក​បានធ្វើ​លិខិត​ស្នើសុំ​សាងសង់​ផ្លូវ​នេះ​និង​បាន​យកទៅដាក់​នៅ​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តហើយ​តែ​មិនទាន់បាន​ទទួលលទ្ធផល​ថា​យ៉ាងណា​នោះទេ​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ឱ្យដឹងថា​ផ្លូវ​មួយ​ខ្សែ​នេះ​គម្រោង​បានដាក់​ស្នើសុំ​រួចរាល់​ហើយ​នៅក្នុង​ឆ្នាំ ២០២៣​ខាងមុខ​នឹងធ្វើ​ជា​បេតុង​រហូត​ទៅដល់​ភូមិ​កងមាស​តែម្ដង ។​

​ដោយឡែក​លោក ជិន រដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ឱ្យដឹង​កន្លងទៅ​ថា​ផ្លូវ​ខាងលើនេះ​មន្ទី​មិនទាន់មាន​គម្រោង​ធ្វើការ​ជួសជុល​ឬ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែរ​នោះទេ​៕​សរន​