ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ប្រធាន​ក្រុម OFF ROAD បេ អឹម លោក លន់ បូរ៉ា បាន​ឲ្យ​ដឹងថា​ថា កា​ប្រកួត​រយៈពេល​២​ថ្ងៃនេះ ក្រុម បេ អឹម ធ្វើបាន​៤​ជុំ និង​២​ជុំ មិនបាន​ល្អ តែ​ពិន្ទុ​ទទួលយកបាន ពី​ការប្រណាំង​រថយន្ត Off Road គម្រប់​ខួប​២០​ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កា​ឆា​ណាក់​បូរី ប្រទេស​ថៃ​។​

ប្រធាន​ក្រុម OFF ROAD ប៉េអឹម រូបនេះ​និយាយថា​ការប្រណាំង​២​ថ្ងៃ​មកនេះ យើង​ធ្វើ​ដល់​គោលដៅ​ទាំងអស់ ។​រីឯ​រថយន្ត​ប្រណាំង​ក៏​មិនមាន​បញ្ហា​បច្ចេកទេស​អ្វី​ឡើយ ។​ដូច្នេះ​សម្រាប់​ថ្ងៃ​បន្ទាប់ នឹង​បន្ត​ធ្វើឱ្យ​បានល្អ​។

​លោក លន់ បូរ៉ា បន្ថែមថា ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ ទទួលបាន​បទពិសោធ​ន៍​ល្អៗ ពី​កីឡាករ​បរទេស ដូចជា ថៃ ម៉ាឡេស៊ី​ឡាវ​ជាដើម​ដើម្បី​យកទៅ​កែសម្រួល​បច្ចេកទេស​រថ​យន្ត​ចែករំលែក​ទៅ​បងប្អូន​អ្នក​ស្រឡាញ់​រថយន្ត​OFF ROAD​ឬ​យក​រថយន្ត​មក​កែច្នៃ​អោយ​ត្រឹមត្រូវ​និង​មាន​សុ​វត្តិភាព​តាម​ស្តង់ដារ​។​

​លទ្ធផល​សម្រាប់​ថ្ងៃទី​១ ក្រុម​កម្ពុជា​ខេ​ម​កូ 4×4 ទទួលបាន​ចំណាត់ថ្នាក់​លេខ​២២ ខណៈ​ក្រុម B M លេខ​២៥ ឯ​ក្រុម​គោព្រៃ​មណ្ឌល​គី​រី លេខ​៣៣​។ រីឯ​២​ជុំ​ថ្ងៃទី​២ ក្រុម​ខេ​ម​កូ 4×4 បាន​ចំណាត់ថ្នាក់​លេខ​១៨ , ក្រុម B M លេខ​២៦ និង​ក្រុម​គោព្រៃ​មណ្ឌល​គី​រី លេខ​៣០​។​

​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត OFFROAD គម្រប់​ខួប​២០​ឆ្នាំ ដែល​រៀបចំ​ធ្វើ​នៅ ខេត្ត​កា​ឆា​ណាក់​បូរី ប្រទេស​ថៃ មាន​រថយន្ត​ប្រណាំង​ប្រមាណ​ជាង ១០០​គ្រឿង ចូលរួម ដោយ​មកពី ៤​ប្រទេស រួមមាន ម៉ាឡេស៊ី ឡាវ កម្ពុជា និង​ថៃ​ជា​ម្ចាស់ផ្ទះ​។ ក្នុងការ​ប្រកួត​នោះ កម្ពុជា​បញ្ជូន​៣​ក្រុម ស្មើ​៩​រថយន្ត មាន «​ក្រុម​ខេ​ម​បូ 4×4» , ក្រុម BM Garage និង «​ក្រុម​គោព្រៃ មណ្ឌលគិរី​»៕​សរន​