ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោង​តាម​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ឱ្យដឹងថា តារា​សម្តែង​ស្រី យូ ជូអឹន (Yoo Ju-eun) បាន​ទទួល​មរណភាព​នៅ​អាយុ ២៧​ឆ្នាំ​។​

​បងប្រុស​របស់​នាង​បាន​សរសេរ​នៅលើ Instagram របស់​នាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ សីហា​ថា នាង​បាន​ធ្វើ​អត្តឃាត​នៅ​ថ្ងៃ​ចន្ទ ហើយ​ពិធី​បុណ្យសព​របស់​នាង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​៣១ សីហា​។​

​គាត់​បាន​និយាយថា គាត់​នឹង​ចែករំលែក​កំណត់ហេតុ​ចុងក្រោយ​របស់​នាង​នៅ​លើ Instagram របស់​នាង​តាម​បំណង​ចុងក្រោយ​របស់​នាង​។​

​ក្នុង​កំណត់ហេតុ នាង​យូរ​បាន​សុំទោស​ជីដូន ឪពុកម្តាយ និង​បងប្រុស​របស់​នាង​សម្រាប់ “​ការ​ចាកចេញ​ទៅ​មុន​ដូច្នេះ​”​។​

​នាង​បាន​និយាយ​ក្នុង​កំណត់​ហេតុ​ថា “​ខ្ញុំ​ពិតជា​ចង់​សម្ដែង​ភាពយន្ត​។ ប្រហែល​វា​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​ខ្ញុំ​ឬ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ខ្ញុំ​។ ប៉ុន្តែ​ការរស់នៅ​ជីវិត​បែប​នោះ​មិនមែន​ជា​ការងាយស្រួល​នោះទេ​”​។​

​ក្រោយមក​គណនី Instagram របស់​នាង​ត្រូវបាន​កំណត់​ទៅ​ជា​ឯកជន​។​

​នាង​យូ​បាន​ចែករំលែក​បទ​ចម្រៀង Circles (២០២០) របស់​តារា​រ៉ែ​ប​អាម៉េរិក​ស្លាប់ទៅ ឈ្មោះ ម៉ាក មី​ល​ល័​រ (Mac Miller) នៅលើ Instagram Stories របស់​នាង​កាលពី​យប់​ថ្ងៃអាទិត្យជាមួយ​នឹង​ផ្នែក​នៃ​បទ​ចម្រៀង​សរសេរថា “​កំពុង​មើល​ពិភពលោក​ដួលរលំ​”​។​

​នាង​យូ​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​នាង​នៅក្នុង​រឿង​កំប្លែង Big Forest (២០១៨) ហើយ​ដើរ​ជា​តួរង​នៅក្នុង​រឿង​ភាគ Joseon Survival Period (២០១៩)៕

​នាង​យូ ជូអឹន​ធ្វើអត្តឃាត​កាលពី​ថ្ងៃច​ន្ទ​