ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដល់ប្រធាន អនុប្រធានក្រុមការងារ ចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ដើម្បីអនុវត្តសម្រេចឲ្យបាននូវសន្ទស្សន៍ នៃអាសនៈទាំង៤ ក្នុងរដ្ឋសភា សម្រាប់ខេត្តពោធិ៍សាត់៕