​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រភព​មន្ទីរពេទ្យ​បាន​និយាយថា ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីរ៉ាក់​ប្រជែង​គ្នា​បាន​ឆាបឆេះ​ដល់​ថ្ងៃទី​ពីរ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា ដោយ​ការបាញ់​គ្រាប់​រ៉ុក្កែត​លាន់ឮ​​ចេញពី​តំបន់​បៃតង​នៃ​ក្រុង​បា​ដា​ត កន្លែង​ដែល​អ្នកគាំទ្រ​បព្វជិត​និកាយ​ស៊ី​អ៊ី​ត លោក មុក​តា​ដា សាដ​(Muqtada Sadr) ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ចន្ទ​។​

​ភាព​តានតឹង​បាន​កើនឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ចំ​ពេល​វិបត្តិ​នយោបាយ​មួយ​នាំ​អោយ​អ៊ីរ៉ាក់​គ្មាន​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ឬ​ប្រធានាធិបតី​ថ្មី​អស់​ពេល​រាប់​ខែក្រោយ​ការបោះឆ្នោត​។​វា​កាន់តែ​ផ្ទុះ​​ខ្លាំង​ឡើង​ក្រោយ​អ្នកគាំទ្រ​លោក​សាដ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​បាន​សំរុកចូល​វិមាន​រដ្ឋាភិបាល​ក្រោយ​មេដឹកនាំ​របស់​គេ​ប្រកាស​ថា​លោក​ចាកចេញ​ពី​នយោបាយ​។​

​វា​ជា​ការប្រយុទ្ធ​គ្នា​រវាង​អ្នកគាំទ្រ​លោក​សាដ​និង​ក្រុម​ពួក​និកាយ​ស៊ី​អ៊ី​ត​ប្រជែង​គ្នា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

​កាលពីរ​ឡ​មង​អធ្រាត​ថ្ងៃ​ចន្ទ ការបាញ់​ផ្លោង​សំដៅ​តំបន់​បៃតង​ដែល​មាន​ការរក្សាសន្តិសុខ​ខ្ពស់ និង​ជា​ជម្រក​អាគារ​រដ្ឋាភិបាល​និង​ស្ថាន​បេកកម្ម​ការទូត ចំ​ពេល​មាន​ការតវ៉ា​ប្រឆាំង​ក្រោយ​លោក​សាដ​​ប្រកាស​លាឈប់​ពី​នយោបាយ​។​គ្រាប់ផ្លោង​ចំនួន​ប្រាំពីរ​បាន​ធ្លាក់​ចូល​តំបន់​នេះ តែ​នៅ​មិនទាន់​ដឹង​ថា​តើ​នរណា​ជា​អ្នកបាញ់​។​

​ប្រភព​សន្តិសុខ​បាន​និយាយថា ពួក​អ្នកគាំទ្រ​លោក​សាដ​បាន​បាញ់​ដាក់​តំបន់​បៃតង​នេះ​មក​ពី​ខាងក្រៅ ហើយ​កងកម្លាំង​សន្តិសុខ​នៅ​ខាងក្នុង​មិន​បាន​ឆ្លើយតប​ទេ​។​ក្រោយ​ស្ងប់​មួយរយៈ ការប៉ះទង្គិច​​ថ្មី​រវាង​អ្នកគាំទ្រ​លោក​សាដ​និង​កងទ័ព​ព្រមទាំង​មនុស្ស​របស់ ហា​សេដ អាល់ សា​អាប៊ី​(Hashed al-Shaabi)​អតីត​មេ​ជីន​ពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​ត្រូវបាន​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​កងកម្លាំង​​អ៊ីរ៉ាក់​។​

​ក្នុងពេល​ជាមួយគ្នា បេសកកម្ម​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ីរ៉ាក់​បាន​ព្រមាន​អំពី​«​ការ​ដាល​ដាល​ការប្រយុទ្ធ​គ្នា​កាន់តែ​អាក្រក់​ទៅ​និង​គ្រោះថ្នាក់​ខ្លាំង​» ហើយ​បាន​អំពាវនាវ​អោយ​ភាគី​ទាំងអស់​«​អត់​​ធ្មត់​កុំ​ធ្វើ​អំ​ពោះ​ណា​ដែល​នាំ​ដល់​ការបង្កើត​ព្រឹត្តិការណ៍​ដែល​មិន​អាច​បញ្ឈប់​បាន​»​។​

​វា​បាន​ព្រមាន​ថា «​ការរស់រាន​នៃ​រដ្ឋ​នេះ​កំពុង​ប្រឈម​គ្រោះថ្នាក់​»​។​

​តែ​ចំពេល​មាន​ការ​ដាក់​បំរាម​គោចរ​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ថ្ងៃ​អង្គារ ភាពស្ងប់ស្ងាត់​បន្ត​មាន​ជាទូទៅ ដោយ​បណ្តា​ហាង​ទំនិញ​បិទ​និង​នៅតាម​ដងផ្លូវ​មាន​រថយន្ត​តិចតួច​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ប្រភព​មន្ទីរពេទ្យ​បាន​និយាយថា អ្នកគាំទ្រ​លោក​សាដ​ចំនួន​២៣​នាក់​ត្រូវបាន​សម្លាប់​និង​ប្រមាណ​៣៨០​នាក់​រងរបួស ដោយ​ខ្លះ​ត្រូវ​គ្រាប់​និង​ខ្លះ​រង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​៕

​អ្នកគាំទ្រ​លោក​សាដ​នាំគ្នា​សំរុកចូល​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ​នាំ​អោយ​កងសន្តិសុខ​បាញ់​គ្រាប់​ពិត​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​