ដោយ​:បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ សៀវភៅ​ដែលមាន​កម្រាស់​ជាង៣០០ទំព័រ ជា​ស្នាដៃ​និពន្ធ​របស់​ឧកញ៉ា​ម៉ាន់ ច័​ន្ធ​ឌីត្រូវបាន សម្ពោ​ធ និង​ដាក់លក​ជាផ្លូវការ។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះចំណូលដែលបានមកពីការលក់សៀវភៅនេះនឹងយកទៅជួយ​ដល់​សិស្ស និស្សិត ក្រីក្រ និង មន្ទី រ ពេទ្យ​នានា មន្ទី​ពេទ្យគន្ធបុប្ផា​និង​មន្ទី​ពេទ្យ​នៅ​ខេត្តសៀមរាប​។

​ឧកញ៉ា ម៉ាន់​ច័ន្ទ​ឌី នាយក​ក្រុមហ៊ុន lQl បាន​និយាយទៅកាន់ភ្ញៀវដែលចូលរួមថា​ការ​សម្ពោធ​សៀវភៅ​ថ្ងៃនេះ គឺ​យើង​លក់​សៀវភៅ​យកលុយ​ទៅ​ជួយ​ដល់​កុមារ ក្រីក្រ សិស្ស​និស្សិត​ដែល សុំ​អាហារ​រូបករណ៍​ដើម្បី​រៀន​បន្ត​។​សៀវភៅ​នេះ មាន​កម្រាស់​ទាំងអស់ ជាង៣០០ទំព័រ​។​យើង​បោះពុម្ព លើកទីមួយ​ចំនួន ១.០០០ ក្បាល​។ តម្លៃ​មួយ​ក្បាល២៧ដុល្លារ។​​សៀវភៅ​នេះ​លោកបានចំណាយពេលសរសេរ​ពី ២​ឆ្នាំទៅ​៣ ឆ្នាំ ទម្រាំ​កែ​ឡើងវិញ។លោកថា” ក្នុង​មួយថ្ងៃ​ខ្ញុំ​ឆ្លៀត​សរសេរ ពី​កន្លះ​ម៉ោង​ទៅ​មួយម៉ោង​។​ពេលទំនេរ​ខ្ញុំ​វាយអត្ថបទដោយ​ខ្លួនឯង ទើប​បន្ត​ទៅឱ្យ​បុគ្គលិក​ជួយ​កែ​បន្ថែមទៀត ។រួចទើប​ខ្ញុំ​យកមកពិនិត្តកែសម្រួល​ម្តងទៀត”​។​

​កញ្ញា​ ខេង ​សា​លីន ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​វាល​ពង្ស បង្រៀន​ភាសា​អង់គ្លេស​នៅ​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺបាននិយាយ​ថា”​ខ្ញុំ​ឮ​តាម​ការផ្សព្វផ្សាយ​តាមរយៈ​ហ្វេ​សប៊ុក។ ខ្ញុំ​ចាប់អារម្មណ៍​ណាស់ ទើប​ខ្ញុំ​បានមក​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ ក្នុង​គោលបំណង​ដើម្បី​ទិញ​សៀវភៅ​យកមក​អាន។ ខ្ញុំ​វិញ​បាន​ទិញ​សៀវភៅ​នេះ​ក៏ដូចជា​បាន ជួយ​ដល់​កុមារកំព្រា និងសិស្សា នុសិស្ស ដែល​ក្រីក្រ​គ្មាន​លទ្ធភាព​បន្ត​ការសិក្សា ជាពិសេស​នៅ​មន្ទីរពេទ្យ​នានា​ដែល​រង់ចាំ​ការជួយ​សង្គ្រោះ​ដល់​ពួកគេ​ដែរ។

លោក ​សុធា​ ​ក​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​ស្រុក​ឧ​ដុ​ង្ក​ដែរ​​បាន​និយាយថា​សៀវភៅ​នេះ​គឺមាន​សារៈសំខាន់​ណាស់​ហាក់បីដូចជា​ព្រួញ​មួយ​បាញ់​បាន​សត្វបី ព្រោះ​យើង​បាន​ចូលរួម​ថ្ងៃនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកយើង​ព្រោះ​សៀវភៅ​នេះ ជា​នីតិវិធី និង​យុទ្ធសាស្ត្រ​មួយ ក្នុងការ​គ្រប់គ្រង​ស្ថាប័ន​ឬ ក៏ ក្រុមហ៊ុន​ផ្សេងៗ ហាក់​បាន​ជួយ​បង្រៀន​ដល់​ខ្ញុំ​ក៏ដូចជា​យុវជន ជំនាន់​ក្រោយ​ឲ្យ​មានចំណេះដឹង​ក្នុងការ​គ្រប់គ្រង​។​លោកគិតថា​ឧកញ៉ា​គាត់​បាន​និពន្ធ​សៀវភៅ​នេះ​ឡើង​គឺ​ចង់​ពង្រីក​ចំណេះដឹង​ដល់​យុវជន​យើង​ជំនាន់​ក្រោយ ជាពិសេស​បាន​លុយ ក្នុង​ការលក់​សៀវភៅ​ដើម្បី​ជួយ​ដល់​សង្គម​យើង មួយចំណែក​ទៀតផង​៕​ N