​ដោយៈ​សុផល​/​ខេត្តកណ្តាល​៖«​បរិស្ថាន​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ហើយ​ទាមទារ​ចាំបាច់​នូវ​ការចូលរួម​របស់​យើងទាំងអស់គ្នា​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន​ជុំវិញខ្លួន​យើង​ឱ្យបាន​ស្អាត បង្កើត​បរិយាកាស​ល្អ និង​មាន​ផាសុកភាព​សម្រាប់​កា​ររ​ស់​របស់​យើង​»​។​

​លោក​គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បើក​យុទ្ធនាការ “​បេសកកម្ម​សំអាត​ទន្លេ​ជា​ប្រវត្តិសាស្ត្រ​” នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ យុវជន និង​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​រួមគ្នា​សម្អាត​សំរាម​នៅលើ​គោក និង​សំរាម​ក្នុង​ទឹក​ឱ្យអស់ ក្រោម​ពាក្យស្លោក «​កម្ពុជា​ស្អាត​ផ្តើមចេញពី​យើង​ម្នាក់ៗ​»​។​

​គួរ​ជម្រាប​ផងដែរ​ថា​៖​នៅក្នុង​យុទ្ធនាការ “​បេសកកម្ម​សំអាត​ទន្លេ​ជា​ប្រវត្តិសាស្ត្រ​” ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ សម្អាត​សម្រាម​តាម​ទន្លេ​ដោយ​ប្រើ​ទូក​ប្រមូល​សំរាម​បំពាក់​បច្ចេកវិទ្យា​ទំនើប​។​

​ក្នុងឱកាស​នោះ លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ បាន​មានប្រសាសន៍ថា «​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺជា​ព្រឹត្តិការណ៍​គំរូ​មួយ ដែល​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ចូល​រួមសហការ​ពី​វិស័យ​ឯកជន ក្នុង​ការជួយ​គាំទ្រ​ដល់​បេសកកម្ម​យើង ដើម្បី​ជំរុញ​បន្ត​ការអនុវត្ត​ក្នុង​រយៈពេល​វែង​និង​ជា​កម្លាំង​រួមគ្នា​យក​សំរាម​ទាំងអស់​ចេញពី​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ដោយ​ទូក​ប្រមូល​សំរាម​បំពាក់​បច្ចេកវិទ្យា​ទំនើប​របស់ everwave មកពី​ប្រទេស​អាល្លឺម៉ង់់ និង​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។​

លោក​ក៏បាន អំពាវនាវ​ដល់ ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ទៀត និង​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​សម្អាត​ទន្លេ​រហូត​អស់​សំរាម និង​ទប់ស្កាត់​ការបោះ​សំរាម​ចោល​បំពុលបរិស្ថាន ជាពិសេស​ទន្លេ និង​សមុទ្រ​របស់​យើង​។ ការ​ទុកដាក់ បែងចែក​សំណល់​តាម​ផ្ទះ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ក្លាយជា​ធនធាន​ដ៏​មាន​ប្រយោជន៍​បំផុត​សម្រាប​ប្រទេស​យើង​ទាំងមូល ប្រសើរ​សម្រាប់​បរិស្ថាន​ជុំវិញ​ផ្ទះ ភូមិ​យើង ប្រសើរ​សម្រាប់​សេដ្ឋកិច្ច និង​ប្រសើរ​សម្រាប់​ធម្មជាតិ​រប​ស់​យើង​។​

​លោកស្រី វ៉ាន់ អា​ម៉ូ​និច្ច ប្រធាន​គ្រប់គ្រង​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ ក៏បាន​លើកឡើង​ផងដែរ​ថា «​ការចុះ​អនុស្សរណៈ និង​ព្រឹត្តិការណ៍​សម្អាត​ទន្លេ​នេះ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ដើម្បី​លើកកម្ពស់​ការយល់ដឹង ក៏ដូចជា​ការការពារ​បរិស្ថាន និង​ធនធានទឹក​រួម​ស្របតាម​គោលដៅ​ចីរភាព​របស់​ក្រុមហ៊ុន «​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ &​ថ្ងៃស្អែក​» និង​មហិច្ឆតា​របស់​ក្រុមហ៊ុន «​រួមគ្នា​ឆ្ពោះទៅកាន់​ហ្សេ​រ៉ូ និង​លើសពីនេះ​» ។

​លោកស្រី​បាន​បន្ថែមទៀតថា យើង​មាន​ហេតុផល​សំខាន់​ពីរ ដែល​ជំរុញ​ឲ្យ​មាន​ការចុះ​អនុស្សរណៈ​នេះ​គឺ​៖១- បរិស្ថាន ៖ បញ្ហា​បរិស្ថាន កាន់តែ​តានតឹង​ជាង​ពេលណាៗ​ទាំងអស់​។ ការដោះស្រាយ​បញ្ហា​បរិស្ថាន ទាមទារ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា​និង​តាម​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ​។ នៅ​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​បាន​កំពុង​បោះជំហាន​ឆ្ពោះទៅកាន់ «​គ្មាន​ការ​បំ​ភាយ​កាបូន​» នៅ​រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​របស់​យើង​។​២-​ទឹក​៖ ទឹក គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​ក្នុងការ​ផលិត​ស្រា​បៀរ​និង​ភេសជ្ជៈ​របស់​យើង​ហើយ​ទឹក នឹង​ក្លាយជា​ធនធាន​ដែល​កាន់តែ​មានតម្លៃ​ទៅៗ​។ ដូច្នេះ​យើង​ត្រូវមាន​ទំនួល​ខុសត្រូវ​ក្នុងការ​ធានាថា​ពួកយើង​បាន​កំ​ពុ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ និង​ប្រកបដោយ​ស​ក្កិ​សិទ្ធ​ភាព​ក្នុង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​យើង​-​យើង​ចូលរួម​ជួយ​ការពារ​ធនធានទឹក​និង​ប្រភពទឹក​សាធារណៈ​​ហើយ​យើង​នឹង​ប្រគល់​ត្រលប់​ឲ្យ​សហគម ន៍​វិញ​នូវ​ទឹកស្អាត​ដែល​ស្មើនឹង​បរិមាណ​ទឹក​ដែល​យើង​បាន​ប្រើប្រាស់​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​របស់​យើង​។​»​។​

​ខេ​ម​ប្រ៊ូ​វ ក៏បាន​បង្ហាញ​ជំនឿ​ពី​ការចុះ​អនុស្សរណៈ​នេះ​ថា នេះ​ជាការ​បង្ហាញ​នូវ​ចក្ខុវិស័យ​រួមគ្នា រវាង​វិស័យ​សាធារណៈ វិស័យ​ឯកជន ប្រជាជន និង​សហគមន៍ ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ រួមគ្នា យើង​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​បង្កើត​អនាគត​រួមគ្នា​ដ៏​ប្រសើរ​សម្រាប់​យើងទាំងអស់គ្នា​៕Ph