ដោយ៖តារារិទ្ធ(ភ្នំពេញ)៖បើតាមការគ្រោងទុកនៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា កម្ពុជានឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ក្នុងគោលដៅសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញឲ្យបានប្រសើរឡើង ។

ស្ពានអាកាសទាំងពីរដែលសាងសង់បន្ថែមនេះទី១.ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធព លខេមរភូ មិន្ទ(ផ្លូវលេខ២៧១)ក្នុងទឹកដីខណ្ឌចំការមននិងខណ្ឌមានជ័យ។ ទី២.ស្ពានអាកាសស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ីជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)ក្នុងខណ្ឌពោធិ៍សែនជ័យ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុនអាណិក ជនកម្ពុជា(OCIC)ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) ចំណាយថវិកា៣៦,៧៧៥,០០០ដុល្លារនិងចំណាយពេលសាងសង់៣៦ខែ។

ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០, ០០០, ០០០ដុល្លារអាមេរិកចំណាយពេលសាងសង់១៦ខែ។

លោក សាំ ពិសិដ្ឋ ក៏បានពន្យល់លំអិតពីលក្ខណៈបច្ចេកទេសនៃការសាងសង់ស្ពានអាកាសទាំងពីរនេះផងដែរ។ សម្រាប់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១)មានការសាងសង់ផ្លូវផ្ទាល់ដីដែលមានរង្វង់មូលបែង ចែកទិសនិងផ្លូវតភ្ជា ប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្សនិងផ្លូវជាតិលេខ២ ។ បន្ទាប់មកសា ងសង់ស្ពានអាកាសចំនួនពីរជាន់ ។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូលនៅត្រង់ចំណុចប្រសព្វដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នាទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ។ ស្ពានអាកាសជាន់ ទី២ ជាផ្លូវទ្វេទិសមានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

រីឯស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ជាស្ពានអាកា សទ្វេទិស ដែលមានពីរគន្លងទៅនិងពីរគន្លងមក ។ បណ្តោយស្ពានសរុបមានប្រវែង ៥១៦ម៉ែត្រ ទទឹងតួស្ពានមានទំហំ ១៥.៨០ម៉ែត្រ។ ក្នុងនោះបណ្តោយស្ពានមានប្រវែង ២៣៥ ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានខាងកើតមានប្រវែង ១៤០ ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានលិចមានប្រវែង១៤១ម៉ែត្រ ។ នៅខាងក្រោមស្ពានមានផ្លូវសងខាងស្របតាមមហាវិថីសហព័ន្ធរុស្ស៊ីដែលជាចំណុចប្រសព្វជាមួយមហាវិថីសម្តចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) និងផ្លូវលេខ២០១១។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ដែលបានសាងសង់រួចរាល់និងកំពុងប្រើប្រាស់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០),ស្ពាន អាកាស៧មករា(៦ មករា ២០១២),ស្ពានអាកាសស្ទឹងមានជ័យ(៣១ កក្កដា ២០១៤),ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា«ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨) និង ស្ពានអាកាសរង្វង់មូលចោមចៅ(៣១ មីនា ២០២២)។ ក្រៅពីនេះស្ពានអាកាសមួយទៀតគឺស្ពានអាកាស លើផ្លូវជាតិលេខ៥បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ៕