រថយន្តបុក​ម៉ូតូ​នៅផ្លូវជាតិលេខ៤:​ស្លាប់​ម្នាក់​​,​អ្នកបើក​ឡាន​រត់​បាត់​

1126
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​អ្នកបើក​ម៉ូតូ​បាន​បាត់​បង់ជីវិត​នៅនឹងកន្លែង​បន្ទាប់ពី​ចួប​ហេតុការណ៍​រថយន្​តបុក​ជាមួយ​ម៉ូតូ​ដែល​គាត់​បើក​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២​និង​៦៣​ស្ថិត​ក្នុងភូមិ​អន្លង់​ថ្លឹង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

​នគរបាល​ប៉ុស្តិ៍​ឃុំ​មហា​សាំង​បានឱ្យដឹងថា​ដំបូង​គេ​ឃើញ​រថយន្ត ម៉ាក​លុច​ស៊ី​ស​RX300​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU 7025​បើកបរ​មកពី​កើត​ទៅ​លិច​។​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៧ ពាក់​
​ស្លាក​លេខ កំពង់ស្ពឺ 1 I 2398​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្ន​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​។​រីឯ​អ្នក​បើកឡាន​បាន​រត់គេច ខ្លួន​បាត់​។​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ទេ​។​

​អ្នកបើកបរ​ឈ្មោះ ខៀវ ហិត ហៅ ឃឿន ភេទ ប្រុស អាយុ​៥៨ ឆ្នាំ រស់នៅ​ភូមិ ក្រាំង ថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។​
វត្ថុតាង​ទាំ​ពី​គ្រឿង​បាន​យកមក​រក្សារ​ទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​មន

រថយន្តបង្ក
ម៉ូតូជនរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម