ដោយ​: ភ្នំ​សន្ទុក​/​កំពង់ធំ​៖ លោក អ៊ុក សម​វិឡា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម លោក សុក ហៃ អភិបាលរង​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​មីក្រូហិរញ្ញវត្ថុ​ទាំង​៩​ក្រុង​/​ស្រុក ក្នុងការ​ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ នៅ​សាលាខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​។

​ក្រោយពី​លោក សុក ហៃ បាន​ឡើងរាយការណ៍​ពី​ការរីកចម្រើន​របស់​ខេត្តកំពង់ធំ​រួចមក​នោះ លោក អ៊ុក សម​វិឡា ក៏បាន​មានប្រសាសន៍ ដោយ​ផ្ដោតលើ​ការងារ​មួយ​ចនួន ពាក់ព័ន្ធ​នឹង ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ការចុះបញ្ជី​ក្រុមប្រឹក្សាឃុំ​សង្កាត់ ប្រធានភូមិ អនុ​ភូមិ សមាជិក​ភូមិ​។

​ទន្ទឹមនឹងនេះ លោក​ក៏បាន​ផ្ដោតលើ​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព សម្រាប់​កម្មករ និយោជិត រួមទាំង កម្មករ និយោជិត​ក្រៅ​ប្រព័ន្ធ ផងដែរ​។

​ជា​ចុងក្រោយ​នៃ​ពិធី​ផ្សព្វផ្សាយ​នេះ លោក​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​គោលការណ៍​មួយចំនួន​គឺ ធានា​ឲ្យ​មាន​សមធម៌ និង​សាមគ្គីធម៌​សង្គម ធានា​សន្តិសុខ និង​ស្ថេរភាព​ប្រាក់ចំណូល​នៅពេល​សមាជិក ប​.​ស​.​ស​. ចូលនិវត្តន៍​។ ទទួលបាន​សេវា​ធានារ៉ាប់រង​សុខភាព នៅពេល​សមាជិក ប​.​ស​.​ស​. ចូលនិវត្តន៍ អ្នក​នៅក្នុង​បន្ទុក អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ នៅពេល​អ្នក​ចូលនិវត្តន៍​ទទួលមរណភាព​។ អ្នក​ក្នុងបន្ទុក ឬ​អ្នកចាត់ចែង​បូជាសព អាច​ទទួលបាន​ប្រាក់​សម្រាប់​បូជាសព នៅពេល​អ្នក​ចូលនិវត្តន៍​មរណភាព រួមចំណែក​ការពារ​សិទ្ធិ សេរីភាព​ចំពោះ​មនុស្ស​វ័យចាស់​៕V/ N