​ភ្នំពេញ​៖ ក្រុមហ៊ុន Smart Axiata បានប្រកាស​ពី​ការទទួល​កក់​ទុក​មុន​សម្រាប់​កំពូល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung​ម៉ូ​ដែល​ថ្មី​ចំនួន​ពីរ​ជាមួយនឹង​ឱកាស​ទទួលបាន រង្វាន់ និង​ឈ្នះ​រង្វាន់​ជាច្រើន ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុ​ជាមួយនេះ​។​

​អតិថិជន​របស់​ក្រុមហ៊ុន Smart Axiata ក៏ដូចជា​អតិថិជន​របស់​ក្រុមហ៊ុន Samsung ទាំងអស់​នឹងមាន​ឱកាស​កក់​ទុក​មុន​សម្រាប់​ទូរស័ព្ទ Samsung Galaxy Z Fold4 និង​ទូរស័ព្ទ Galaxy Flip4 ដោយ​ពួកគេ​គ្រាន់តែ​កក់​ប្រាក់​ទុក​មុន​ត្រឹមតែ ២០​ដុល្លារ​ប៉ុណ្ណោះ ហើយនឹង​បង់ប្រាក់​បង្គ្រប់​នៅពេល​មក​ទទួលយក​ទូរស័ព្ទ​នៅតាម​បណ្តា​ទីតាំង Smart Shop របស់​ក្រុមហ៊ុន Smart Axiata ដែល​ខ្លួន​បាន​កក់​។​

​អតិថិជន​ដែល​ធ្វើការ​កក់​ទូរស័ព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ​នឹង​ទទួលបាន​កញ្ចប់​កាដូ​ដោយ​ឥតគិតថ្លៃ​។ សម្រាប់​ទូរស័ព្ទ Samsung Galaxy Z Fold4​អតិថិជន​ដែល​ធ្វើការ​កក់​ទូរស័ព្ទ​ប្រភេទ​នេះ​នឹង​ទទួលបាន​កាស​ឥត​ខ្សែ Buds2 Pro ចំនួន ១ ស្រោម​ទូរស័ព្ទ​មាន​ប៊ិច​ចំនួន ១ ស៊ីម​កាត​លេខ​ពិសេស​តម្លៃ ៥៤ ដុល្លារ​ចំនួន ១​និង​ការប្រើប្រាស់​អ៊ីនធឺណិត​ចំនួន ៤GB ក្នុង​មួយខែ​រយៈពេល ១២​ខែ​។​

​សម្រាប់​អតិថិជន​ដែល​ធ្វើការ​កក់​ទូរស័ព្ទ Samsung Galaxy Z Flip4 វិញ ពួកគេ​នឹង​ទទួលបាន កាស​ឥត​ខ្សែ Buds2 Pro ចំនួន​១ ស្រោម​ទូរ​សព្ទ​ចំនួន ១ ស៊ីម​កាត​លេខ​ពិសេស​តម្លៃ ៥៤​ដុល្លារ​ចំនួន ១​និង​ការប្រើប្រាស់​អ៊ីនធឺណិត​ចំនួន 4GB ក្នុង​មួយខែ​រយៈពេល​១២​ខែ​។​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៀត​នោះ​រាល់​អតិថិជន​ដែល​ធ្វើការ​កក់​ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ដែល​នេះ នឹងមាន​ឱកាស​ចូលរួម​ក្នុង​ការចាប់​រង្វាន់​បន្ថែ​ម ដែល​ផ្តល់ជូន​សម្រាប់តែ​អតិថិជន​កក់​ទូរស័ព្ទ​នៅ​ក្រុមហ៊ុន Smart ប៉ុណ្ណោះ​។ រង្វាន់​ទាំងនេះ​រួមមាន​ធេ​ប្ល៊ី​ត Samsung Galaxy Tab S8 Ultra និង​នាឡិកា Samsung Galaxy Watch 4​។​

​ទូរស័ព្ទ Samsung Galaxy Z Fold4 ជា​ទូរស័ព្ទ​បត់​ដ៏​អស្ចារ្យ​ដែលមាន​អេក្រង់​រហូតដល់​ទៅ ៣​អេក្រង់ ដែល​អេក្រង់​ចម្បង​មាន​ទំហំ 7.6 អ៊ី​ញ​ប្រភេទ Dynamic AMOLED 2X ដែល​អាច​ប្រើ​ប៊ិច S Pen ស​សេរ​ពីលើ​បាន​ថែម​ទៀតផង​។ អ្វីដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​ទូរស័ព្ទ​ម៉ូ​ដែល​នេះ​មាន​កាមេរ៉ា​ទំហំ​ធំ​រហូតដល់ ១២​មេ​ហ្គា​ភិ​សែ​ល​សម្រាប់​ថតរូប​ប្លង់​ទូលាយ និង​មាន​កាមេរ៉ា​សែ​ល​ហ្វី​ទំហំ 4MP​។ ថាមពល​ថ្ម​របស់​ទូរស័ព្ទ​នេះ​មាន​ទំហំ​ធំ​រហូតដល់​ទៅ 4,400mAh អាច​ទ្រទ្រង់​ការ​សាក​ថ្ម Super Fast Charging បាន​។

​ដោយឡែក ទូរស័ព្ទ Samsung Galaxy Z Flip4 ជា​ទូរ​សព្ទ​កាច់ មាន​រូបរាង​តូច​ច្រឡឹង សាក​សម​នឹង​យុវជន​និង​យុវនារី​សម័យថ្មី​ដែលមាន​ទំហំ​អេក្រង់​ធំ​ទូលាយ​រហូត​ដល់​ទៅ 6.7​អ៊ី​ញ និង​មាន​ថាមពល​ថ្ម​កាន់​បានយូរ​ទំហំ 3,700 mAh ដំណើរការ​ដោយ​អង្គ​ចងចាំ​ប្រភេទ Snapdragon 8+ Gen និង​មានមុខ​ងារ​ការ​ជ្រាប​ការពារ​ទឹក IPX8 បាន​រហូតដល់​ទៅ ៣០​នាទី​។​

​កម្មវិធី​កក់​ទុក​មុននេះ​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 0១​ខែកញ្ញា ឆ្នាំ​2022​។ ការ​កក់​ទុក​មុន​អាចធ្វើ​ទៅបាន​ដោយ​គ្រាន់តែ​ចុច​នៅលើ​តំណ​ភ្ជាប់​នេះ​៖ https://pre-order.smart.com.kh/samsung/៕Ph