ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សម្ដេចកំពុងតែឱ្យមានការសិក្សាបង្កើតទីក្រុងល្វាឯមមួយចំណុះអោយខេត្តកណ្ដា ល ។

សម្តេចមានប្រសាសន៍ថា “ខ្ញុំគួរតែត្រូវបញ្ជាក់រឿងមួយកន្លងទៅបានឲ្យសិក្សាបង្កើតតំបន់ល្វាឯម ឲ្យទៅជាក្រុងល្វាឯ មកំពុងតែសិក្សា។ ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់ជា មួយសម្ដេចក្រឡាហោងសខេងឲ្យ បានច្បាស់ថាអត់ទេលើកនេះមិនមែនសិក្សាហើយឲ្យភ្នំពេញទេ។លើកនេះសិក្សាហើយបង្កើតក្រុងប៉ុន្តែចំណោះឲ្យខេត្តកណ្ដាល។ ដើម្បីឲ្យខេត្តកណ្តាលមានប្រភពចំណូលពន្ធអាករផង។ ”

សម្តេចបន្តថាមានអ្នកខ្លះបានលើកសំណូម ពរថាបើបង្កើតទីក្រុងថ្មីនៅល្វាឯមគេសុំទៅធ្វើអភិបាលក្រុងនៅទីនោះ។ តែមិនអាចទេគឺយើងយកអភិបាល ស្រុកល្វាឯមមកធ្វើជាចៅហ្វាយក្រុងល្វាឯមនោះតែម្ដង៕