ថ្ងៃទី​31 ខែសីហា ឆ្នាំ​2022- ភ្នំពេញ​៖ ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) ដែលជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​នូវ​ស្រា​វិ​ស្គី Royal Salute បានរៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្រា​វិ​ស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ដែល​ត្រូវបាន​លាយ​បញ្ចូល​និង សម្រិតសម្រាំង​យ៉ាង​ពិសេស​ជាមួយ​រសជាតិ​បែប​ថ្មី និង​ប្រណីតភាព នៃ​ស្កុ​ត​វិ​ស្គី ដែល​ផ្សារ​ផ្ជា​ប់​ទៅនឹង​កេ​រ្តិ័​ដំណែល និង​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ទៅនឹង​គ្រួសារ​រា​ជវ​ង្ស​នៃ​ចក្រភព​អង់គ្លេស​។​
[31 August,2022-Phnom Penh] Royal Salute, the master of exceptionally aged Scotch whisky, unveils a rich and delicately smoky new expression, the Royal Salute 30 Year Old Key to the Kingdom, inspired by its unique connection to British royalty, and skilfully crafted as a modern expression of remarkable, high-aged Scotch whisky.

​ការផ្សារភ្ជាប់​អត្ថន័យ​នៃ​ស្រា​វិ​ស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ក្នុង​គោលបំណង​ដើម្បី​រំលឹក និង អបអរ​នូវ​ពិធី​ថ្វាយ​កូនសោរ​ដែល​ត្រូវបាន​គេ​ប្រារព្វ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​រាជវាំង Holyrood នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន ដើម្បី​ថ្វាយ​កូនសោរ​ដល់​ម្ចាស់​ក្ស​ត្រី Elizabeth ទី​ពីរ ក្នុង​រយៈពេល​ដែល​ទ្រង់​គង់នៅ​ក្នុង​រាជវាំង​សម្រាប់​ប្រារព្ធ​ពិធី​។ ទ្រង់​នឹងត្រូវ​ដង្ហែរ​ជាមួយ​កូនសោរ​ដែលជា​តំណាង​នៃ​កម្មវិធី​ទៅកាន់​ទីក្រុង Edinburgh ។ គួរបញ្ជាក់​ផងដែរ​ថា​ពិធី​នេះ​គឺជា​ពិធី​មួយ​ដែល​គេ​ប្រារព្ធ​ឡើង​មាន​រយៈពេល​យូរ​ជាងគេ​ក្នុងចំណោម​ពិធី​ទាំងអស់​នៅក្នុង​រាជវង្ស​អង់គ្លេស ដែលជា​ពិធី​តំណាងអោយ​ក​ត្តិ​យស​និង​សេរីភាព​។ រសជាតិ​ថ្មី​នៃ​ស្តេច​ស្រា​វិ​ស្គី Royal Salute 30 ឆ្នាំនេះ​ត្រូវបាន​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់ ដោយ​ជ្រើស​រើសយក​នូវ​ស្រា​វិ​ស្គី​ដែល​កម្រ​និង​ប្រណីតៗ​ដែលមាន​អាយុ​យ៉ាងតិច 30 ឆ្នាំ​ពី​តំបន់​នានា​នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន​មក​រួម​ប​ញ្ជូ​ល​គ្នា​។​
The Royal Salute 30 Year Old Key to the Kingdom captures the celebratory spirit and grandeur of the Ceremony of the Keys, hosted annually at Scotland’s Holyrood Palace where the keys to the City of Edinburgh are presented to Her Majesty Queen Elizabeth II. The new expression blends together a hand-selection of the finest whiskies, each aged for a minimum of 30 years, meticulously sourced from across Scotland, the enchanting home of Royal Salute.

​គួរបញ្ជាក់​ផងដែរ​ថា ស្រា​វិ​ស្គី Royal Salute ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ 1953 ដើម្បី​ជាដ​ង្វា​យ​ដល់​ម្ចាស់​ក្ស​ត្រី Elizabeth ទី​ពីរ ក្នុងឱកាស​នៃ​ពិធី​គ្រង​រាជសម្បត្តិ ក៏ដូចជា​សម្រាប់​ជាដ​ង្វា​យ​ទៅកាន់​ខ្សែ​រាជវង្សានុវង្ស​នៅក្នុង​ចក្រភព​អង់គ្លេស​នៅក្នុង​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត​។ ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ ក្នុងការ​លាយ​នូវ​វិ​ស្គី​ប្រណីតៗ លោក Sandy Hyslop អ្នកឯកទេស​ផលិត​ស្រា​វិ​ស្គី​របស់ Royal Salute បាន​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​លាយ​បញ្ចូល​នូវ​វិ​ស្គី​ដែល​ល្អៗ​ក្នុងការ​ផលិត​នូវ​ស្រា Royal Salute 30 ឆ្នាំនេះ​ឡើង ដែលមាន​រសជាតិ​ផ្អែម​ស្រទន់​នៃ​ក្លិន​ផ្លែឈើ​ចំរុះ ដូចជា​ផ្លែ​សារី ក្រូចឃ្វិច និង​ក្លិនរ​មួ​តនៃ​ទឹកឃ្មុំ ជាពិសេស​ទៅទៀត​នោះ អ្នកទទួល​ទាន​នឹង​ទទួល​នូវ​រសជាតិ​ឈ្ងុយ​ឈ្ងប់ ។
Since its inception, Royal Salute has always celebrated momentous occasions, having been originally crafted to mark the coronation of Queen Elizabeth II in 1953. Crafted by Royal Salute Master Blender Sandy Hyslop with every quality hallmark synonymous with the luxury Scotch, the 30 Year Old expression gives whisky aficionados a new opportunity to discover the expert mastery it takes to create an exceptionally aged whisky. The result is a luxuriously sweet and fruity blend with notes of ripe, juicy pears, blood orange and thick set honey that form a medley of majestic flavours, and a long finish with enduring smoky notes.

​លោក Sandy មានប្រសាសន៍ថា “​ស្រា​វិ​ស្គី​ប្រភេទ​ថ្មី​មួយ​នេះ​ត្រូវបាន​ផលិតឡើង ដើម្បី​អបអរ​នូវ​ពិធី​ថ្វាយ​កូនសោរ​ជូន​ក្សត្រ​នៃ​ចក្រភព​អង់គ្លេស វា​ជា​ពិ​ធី​បុណ្យ​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​យូរអង្វែង​មកហើយ​។ ដើម្បីឱ្យ​សាក​សម​ទៅនឹង​កម្មវិធី​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​មួយ​នេះ យើង​សម្រិតសម្រាំង និង​ជ្រើសរើស​យកតែ​វិ​ស្គី​ដែលមាន​គុណភាព​ខ្ពស់ មាន​រសជាតិ​និង​ក្លិន​ដ៏​ល្អឥតខ្ចោះ​មក​លាយ​បញ្ចូល​គ្នា​ដើម្បី​ផលិត​នូវ​វិ​ស្គី​ដ៏​ប្រណីត​មួយ​នេះ​” ។​
Sandy Hyslop commented, “The new blend pays tribute to one of the longest-standing ceremonies still practiced by the British Monarchy and captures the celebratory energy and classic refinement of the Ceremony of the Keys. Each whisky that was selected to create this new expression is of the utmost quality, and from the start of production through to bottling, it was a thorough process that required constant care and attention. The result is a distinguished blend and a great addition to the fantastic collection of Royal Salute high-aged Scotch whiskies.”

​លើសពីនេះទៅទៀត មិន​ត្រឹមតែ​ទៅលើ​គុណភាព​នៃ​វិ​ស្គី​នោះទេ សូម្បីតែ​ដប​ស្រា​ត្រូវបាន​ឆ្លងកាត់​ការ​ឆ្លាក់​ដោយ​ដៃ ជា​ដប​ប៉​សឺ​ឡែ​ន​ដែលមាន​ការតុបតែង​ដោយ​គំរូ​នៃ​ដាវ​ពី​កេរដំណែល​របស់​ជនជាតិ​ស្កុ​តឡែ​ន ជាពិសេស​រូបរាង​និង​ការ​រចនា​នៅលើ​ដប​ទាំងមូល​ត្រូវបាន​ផ្តោត​សំខាន់​ទៅនឹង​អត្ថន័យ​នៃ កូនសោរ រួមជាមួយ​នឹង​វត្ថុ​ដំណាង​ផ្សេងៗ​រួមមាន រូប​ស្នែង ផ្កាកូលាប ដាវ​រាជវង្ស និង ព្រះ​ឆាយា​លក្ខណ៍ ដែលជា​ដ​ង្វា​យ​សំខាន់​សម្រាប់​ពិធី​ផងដែរ​។​
The new expression is presented in a hand-crafted, granite-effect flagon with a stopper inspired by the hilt of ancient Scottish swords. True to Royal Salute’s artistry, an intricate illustration adorns the presentation box, incorporating designs inspired by the Ceremony of the Keys such as ceremonial horns, royal roses, noble swords and regal crests.

​លោក Daren ONG អគ្គនាយក​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) បាន​មានប្រសាសន៍ថា “ យើង​សង្កេតឃើញថា​នៅក្នុង​ប្រទេស​កម្ពុជា ទីផ្សា​រវិ​ស្គី​ប្រណីតៗ​នៅមានកម្រិត​។ ហេតុដូចនេះ​ក្នុងនាម​យើង​គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នាំចូល​ផ្តាច់មុខ និង​ចែកចាយ​នូវ​ស្រា​វិ​ស្គី​ប្រណីតៗ យើង​មាន​គោលដៅ​ដើម្បី​ពង្រីក​ទីផ្សារ​មួយ​នេះ​អោយ​កាន់តែ​រីកចម្រើន ធ្វើយ៉ាងណា​ធានា និង​ផ្គត់ផ្គង់​ជូន​ដល់​អតិថិជន​នូវ​ផលិតផល​សុទ្ធ​និង​ប្រណីតៗ ដើម្បី​ឆ្លើយតប​ចំពោះ​ការគាំទ្រ​ផលិតផល​របស់​យើង​។ ចាប់តាំងពី​ក្រុមហ៊ុន​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 2017 គោលដៅ​របស់​ក្រុមហ៊ុន​ភើ​ណូ​ដ​រី​ខាដ (​ខេ​ម​បូដ​) គឺ​ធ្វើយ៉ាងណា​ដើម្បី​អភិវឌ្ឍ និង ចូលរួមចំណែក​បង្កើន​ការរីកចំរើន​នៃ​វិស័យ​ពាណិជ្ជក​ម្ម្ ដោយ​ចូលរួម​ក្នុងការ​បង្កើន​នូវ​គុណភាព​នៃ​ការរស់នៅ​ប្រកបដោយ​ប្រណីតភាព ស្រប​ជាមួយនឹង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​ភាព​ស្ញប់ស្ញែង​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា យើង​ក៏មាន​មោទនភាព​ដែល​យើង​បាន​នាំចូល​នូវ​ប្រភេទ​ស្រា​វិ​ស្គី Royal Salute ដែលជា​វិ​ស្គី​មួយ​មាន​អាយុកាល​យូរលង់​និង​មាន​ប្រវត្តិ​ផ្សារភ្ជាប់​ទៅនឹង​ខ្សែ​រាជវង្ស​គួរអោយ​ស្ញប់ស្ញែង​ផងដែរ​” ។
“The luxury market in Cambodia is still developing. As the only brand affiliate Wine & Spirits company in Cambodia, we aim to deliver a large portfolio of products to the right community of consumers, who are demanding more quality and status in their lifestyle. Since 2017, Pernod Ricard Cambodge’s objective is to develop and contribute to the Kingdom of Cambodia, as the country progresses strongly, while educating consumers the finer quality of life. Naturally, as Royal Salute has a long history of royalty, which is similarly to the Cambodia’s history, we would like to pay a mark of respect to local culture and community. “ said Daren ONG, Pernod Ricard (Cambodge) Managing Director.

​គួរបញ្ជាក់​ផងដែរ​ថា Royal Salute 30 ឆ្នាំ​នឹងមាន​លក់​នៅតាម​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ភើ​ណូ​ដ រី​ខាដ (​ខេ​ម​បូដ​) ទូរ​ទាំង​ប្រទេស​កម្ពុជា​។​
The Royal Salute 30 Year Old Key to the Kingdom will be available at Pernod Ricard (Cambodge) appointed wholesaler in Cambodia.

​ពត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័​រៈ ​www.royalsalute.com
Visit our Facebook page for more information: Royal Salute

​អំពី ROYAL SALUTE

ROYAL SALUTE គឺជា​ស្រា​ស្កុ​ត​វិ​ស្គី​ដែល​ត្រូវបាន​បន្ទំ​អស់​រយៈពេល​យ៉ាងតិច 21​ឆ្នាំ ដើម្បី​ជាដ​ង្វា​យ​ក្នុង​ឳ​កាស​គ្រង​រាជសម្បត្តិ​របស់​មហាក្សត្រិយានី Elizabeth ទី​2 ជាមួយនឹង​ការបាញ់​នូវ​កាំភ្លើង​ចំនួន​21​ដើម​ដើម្បី​អបអរ​ក្នុង​កម្មវិធី​គ្រង​រាជ​នេះ​។ ទោះបីជា Royal Salute ត្រូវបាន​ផលិតឡើង​សម្រាប់​អបអរសាទរ​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​ក្តី តែ​ផលិតផល​មួយ​នេះ​ក៏​ត្រូវបាន​ផលិតឡើង​សម្រាប់​បម្រើ​ឲ្យ​អ្នក​ចូលចិត្ត​វិ​ស្គី​នៅក្នុង​សម័យ​ទំនើប​ផងដែរ ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នូវ​សិល្បៈ ការច្នៃប្រឌិត និង​ទំរង់​នៃ​ការបង្កើត​ថ្មី​នៃ​ផលិតផល​នីមួយៗ​។ Royal Salute ក៏បាន​ចូលរួម​ជាមួយនឹង POLO ដែលជា​ក្រុមកីឡា​ដ៏​ល្បីល្បាញ​ក្នុងសម័យ​បច្ចុប្បន្ននេះ​។ Royal Salute បានធ្វើការ​ឧបត្ថម្ភ​ក្នុង​កីឡា​នេះ​ច្រើនជាង 15 ការប្រកួត​នៅលើ​ពិភពលោក​ដែល​នៅក្នុង​ប្រទេស អង់គ្លេស អាមេរិក អា​ហ្ស​ង់​ទីន ចិន និង​កូរ៉េ ជាដើម​។​
About Royal Salute
Royal Salute is an exceptionally crafted and aged Scotch whisky, starting where others end at 21 years old. Created to mark the coronation of Queen Elizabeth II and the 21 gun salute that honoured her, the brand is steeped in tradition and proud of its royal lineage, but is firmly engaged in the modern world by constantly pushing the art of blending into new, creative and ambitious forms. Royal Salute is deeply involved in polo – the world’s oldest surviving team sport and a game that is expanding in the modern era. www.royalsalute.com