​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អង្គការសហប្រជាជាតិ​និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​បានចេញ​ការអំពាវនាវ​សុំ​ជំនួយ​១៦០​លាន​ដុល្លារ​សំរាប់​មូលនិធិ​គ្រាអាសន្ន​ដើម្បី​ជួយ​មនុស្ស​រាប់លាន​នាក់​ដែល​រងគ្រោះ​​ពី​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ដែល​បានសម្លាប់​មនុស្ស​អស់​១.១៦០​នាក់​ចាប់​តាំងពី​ខែ​មិថុនា​មក​។​

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​និយាយថា​ជំនន់​នៅ​ប៉ា​គី​ស្ថាន​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​រាប់​សប្តាហ៍ ជា​សញ្ញា​មួយ​ទៅកាន់​ពិភពលោក​អោយ​ចាត់វិធានការ​ទប់ទល់​​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​និយាយ​ក្នុង​សារ​ជា​វីដេអូ​មួយ​ទៅ​កាន់​ពិធី​អំពាវនាវ​សុំ​ជំនួយ​នេះ​នៅក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​ថា «​តោះ​ឈប់​ដើរ​ទាំង​ដេកលក់​ទៅកាន់​ភាព​អន្តរាយ​នៃ​ភពផែនដី​របស់​យើង​។​ថ្ងៃនេះ ជា​ប៉ា​គី​​ស្ថាន ថ្ងៃស្អែក អាច​ជា​ប្រទេស​របស់​អ្នក​»​។​

​លោក​ហ្គូ​ទែ​រ៉េស នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ០​៩​កញ្ញា ដើម្បី​ទៅ​មើល​ដោយ​ផ្ទាល់​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​នៃ​អន្តរាយ​អាកាសធាតុ​ដែល​មិន​ធ្លាប់​មាន​ពីមុន​» នេះ​បើ​តាម​អ្នកនាំពាក្យ​អង្គកា​រស​​ហ​ប្រជាជាតិ​លោក ស្ទេហ្វាន ឌុយ​ចារិក​។​ប្រមុខ​អង្គកា​រសប្រ​ប្រជាជា​តិនឹង​ជួប​គ្រួសារ​ដែល​ភៀសខ្លួន​ចេញពី​ទឹកជំនន់​និង​មើល​បុគ្គលិក​អង្គការសហប្រជាជាតិ​និង​ដៃគូ​មនុស្សធម៌​របស់​ពួកគេ​ធ្វើការ​ជា​​មួយ​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ជំនួយ​។​

​មនុស្ស​ជាង​៣៣​លាន​នាក់ ឬ​ស្មើនឹង​ម្នាក់​ក្នុងចំណោម​ប្រជាជន​ប៉ា​គី​ស្ថាន​ប្រាំពីរ​នាក់ រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ដ៏​អន្តរាយ​ដែល​បាន​បំផ្លាញ​ប្រទេស​ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ស្រាប់​។​ផ្ទះ​ជាង​១​លាន​​ត្រូវបាន​បំផ្លាញ​ឬ​រង​ការខូចខាត​នៅ​ជាង​ពី​ខែ​មកនេះ និង​មនុស្ស​រាប់លាន​នាក់​បាន​ភៀសខ្លួន ក្នុងនេះ​ប្រមាណ​កន្លះ​លាន​នាក់​រស់នៅ​ក្នុង​ជំរំ​របស់​រដ្ឋ​ដ៏​ចង្អៀត​ណែន ហើយ​សល់​ពី​នេះ​រក​កន្លែង​រស់នៅ​​ដោយ​ខ្លួនឯង​។​

​នាយករដ្ឋមន្ត្រី សា​បាស សារី​ហ្ស​(Shahbaz Sharif)​បាន​និយាយថា​ទឹកជំនន់​ឆ្នាំនេះ​បំផ្លាញ​ផលដំណាំ​ធ្ងន់ធ្ងរ​ណាស់​ហើយ​រដ្ឋាភិបាល​របស់​លោក​ពិចារណា​នាំចូល​ស្រូវ​សាឡី​ដើម្បី​បញ្ចៀស​ការខ្វះខាត​​ស្បៀង​។​លោក​សន្យាថា លុយ​ជំនួយ​អន្តរជាតិ​នឹង​ត្រូវ​ចំណាយ​ដោយ​តម្លាភាព​ហើយ​ធានា​ថា ជំនួយ​នឹង​បាន​ទៅ​ដល់​ជនរងគ្រោះ​គ្រប់​គ្នា​។​

ក្នុងពេលជាមួយគ្នា​ប៉ា​គី​ស្ថាន​បាន​និយាយថា ខ្លួន​បាន​ទទួល​ការសន្យា​ផ្តល់​ជំនួយ​ឬ​ទទួល​ជំនួយ​ពី​ប្រទេស​មួយចំនួន​រួចហើយ​។​កាលពី​ថ្ងៃ​អង្គារ អាម៉េរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​៣០​លាន​ដុល្លារ​ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​​ជំនន់​៕

​យោង​តាម​ការ​វាយ​តំលៃ​របស់​រដ្ឋាភិបាល ជំនន់​ពេលនេះ​បំផ្លាញ​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ និង​ផ្ទះ​ជាង​១​លាន​ខ្នង​នៅពេលមួយភាគបីនៃប្រទេសស្ថិតក្នុងទឹកជំនន់