​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងទ័ព​អាម៉េរិក​បាន​បញ្ឈរ​ទុកចោល​ឧទ្ធម្ភាគចក្រ​H-47 Chinook​របស់ខ្លួន​ទាំងអស់​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​ឆេះ​ម៉ាស៊ីន​ជា​បន្តបន្ទាប់​។​

​ចំណាត់ការ​នេះ​នាំ​អោយ​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ជា​និម្មិតសង្គ្រាមចាប់ពី​វៀតណាម​ដល់​មជ្ឈិមបូព៌ា ​ប្រភេទ​នេះ​៤០០​គ្រឿង​ត្រូវ​ចត​ចោល ដោយសារ​ក្រុមហ៊ុន​​ផលិត​ម៉ាស៊ីន​របស់​វា​បាន​ពណ៌នា​ម៉ាស៊ីន​ខ្លះ​មិន​បំពេញ​តាម​លក្ខណៈ​បច្ចេកទេសចាំបាច់​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​យោ​ថា​បាន​និយាយថា «​កងទ័ព​បាន​រកឃើញ​មូលហេតុ​នៃ​ការ​លិច​ធ្លាយ​ប្រេង​ដែល​បង្ក​ការឆេះ​ម៉ាស៊ីន​ឧទ្ធម្ភាគចក្រ​H-47​មួយចំនួន​និង​ខ្លួន​កំពុង​ចាត់វិធានការ​កែសម្រួល​ដើម្បី​ដោះ​​ស្រាយ​បញ្ហា​។​ទោះ​ជា​មិន​មាន​អ្នកស្លាប់​ឬ​រងរបួស ក៏​កងទ័ព​ផ្អាក​ការហោះហើរ​របស់​កង​H-47​ជា​បណ្តោះអាសន្នទាំងអស់ រហូត​ដល់​ការកែសម្រួល​បាន​ចប់សព្វគ្រប់​»​។​

​ឧទ្ធម្ភាគចក្រ​Chinooks​ដែល​ពី​មុន​គេ​ហៅថា​CH-47 និង​ត្រូវបាន​ប្រើ​នៅ​ទូ​ទាំង​កងកម្លាំងប្រដាប់អាវុធ​អាម៉េរិក ព្រម​ទាំង​នៅ​អង់គ្លេស​រួមទាំង​ប្រទេស​ជិត​២០​ទៀត។ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​Boeing​ ជាមួយនឹង​កង្ហារ​ពីរ វា​អាច​ដឹក​ឬ​ស្ទូច​ទំនិញ​ធ្ងន់ៗ ព្រមទាំង​បំពាក់អាវុធ​សំរាប់​ស្ថានភាព​ប្រយុទ្ធ​។​

​នៅ​ឆ្នាំ​នេះ អាល្លឺម៉ង់​បាន​ប្រកាស​ទិញ​ឧទ្ធម្ភាគចក្រ​ធុន​នេះ​៦០​គ្រឿង​។​អា​ហ្សង់​ទី​ន​និង​ហ្វីលីពីន ក៏​សុំ​ទិញ​ផង​ដែរ ជំនួស​អោយ​ឧទ្ធម្ភាគចក្រ​ផលិត​នៅ​រុស្ស៊ី​៕

ឧទ្ធម្ភាគចក្រ​កង្ហារ​ពីរ​CH-47F Chinook ក្នុង​កងពល​ទ័ពអាកាស​ទី​១០១​របស់​អាម៉េរិក​ក្នុង​ការបង្ហាញ​ការលើក​អីវ៉ាន់​មួយ​នៅ​រ៉ូ​ម៉ានី​