​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត អាយុ​៩៧​ឆ្នាំ បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​និង​កំពុង​ដេក​ពេទ្យ​ដើម្បី​តាមដាន​ការវិវត្តន៍​នៃ​ជំងឺ នេះ​បើ​តាម​ការប្រ​​កាស​របស់​ការិយាល័យ​របស់​លោក​កាលពី​ថ្ងៃ​ពុធ​។​

​អតីត​នាយករដ្ឋមន្ត្រី​ពីរ​អាណត្តិ​រូបនេះ​មាន​ប្រវត្តិ​បញ្ហា​បេះដូង​។​លោក​បាន​គាំងបេះដូង​និង​បាន​វះកាត់​ដាក់​បំពង់​ក្នុង​សរសៃឈាម​។​

​ការិយាល័យ​របស់​លោក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​មហាធៀ​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​វិទ្យាស្ថាន​ជាតិ​បេះដូង​សំរាប់​ការអង្កេត​តាមដាន​សំរាប់​រយៈពេល​បី​បួន​ថ្ងៃ​ទៅមុខ តាម​ការ​​ណែនាំ​រប​ស់​ក្រុមគ្រូពេទ្យ​»​។​

​យោង​តាម​មន្ត្រី​និង​ខ្លួន​លោក​ផ្ទាល់ មហាធៀ​បានចា​ក់វ៉ាក់​សាំងការ​ពារ​កូ​វីដ​១៩​យ៉ាងតិច​បី​ដូស ដោយ​ដូស​ចុង​ក្រោយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២១។

​មហា​ធៀ បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អស់​ពេល​២២​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០០៣​និង​បាន​វិល​មក​កាន់​តំណែង​ដដែល​វិញ​នៅ​អាយុ​៩២​ឆ្នាំក្រោយ​ដឹកនាំ​សម្ពន្ធភាព​ប្រឆាំង​មួយ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​​នៅ​ឆ្នាំ​២០១៨ តែ​រដ្ឋាភិបាល​របស់​លោក​បាន​ដួលរលំ​មុន​កាលកំណត់​ក្រោយ​មាន​ជម្លោះ​ផ្ទៃក្នុង​៕

​មហា​ធៀ អាយុ​៩៧​ឆ្នាំ​កំពុង​ដេកពេទ្យ​ក្រោយ​ឆ្លងកូវី​ដ​១៩​