ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានមានប្រសាសន៍ឲ្យដឹងថា៖រាជធានីភ្នំពេញដែលកំពុងមានការអភិ វឌ្ឍន៍ខ្លាំងនូវមានតម្រូវការស្ពានឆ្លងកាត់ទន្លេ ៣ កន្លែងទៀត ដើម្បីការ់បន្ថយការកត់ស្ទះ ។

សម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀតដែលមានតម្លៃសរុប ជាង ៤៦ លានដុល្លារអាមេរិកនាព្រឹកថ្ងៃទី ៣១ ខែ សីហា ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«នៅទីក្រុងភ្នំពេញមានតម្រូវការចាំបាច់នៅស្ពានចំនួន ៣ បន្ថែមទៀត ។ស្ពានទី ១គឺបានចរចានិងសុំការយល់ព្រម ពីរហើយ ប៉ុន្តែនៅការសិក្សាដោយសារភ្ជាប់រវាងទីក្រុងភ្នំពេញទៅស្វាយជ្រុំ ។ ហើយពេលដែលខ្ញុំជួបអតីតប្រធានាធិបតីកូរ៉េ មូន ជីអ៊ីន សម្តេចបានស្នើសុំឱ្យគាត់យក ជម្រើសផ្សារភ្ជាប់ស្ពាននេះពីសាររាត្រីនៅផ្សារចាស់ឆ្លងកាត់ទៅចុះនៅជ្រោយចង្វារហើយឡើងពីជ្រោយចង្វារទៅចុះស្វាយជ្រុំតែម្ដង។បើយើងចេញពីជ្រោយចង្វារទៅវា មិនល្អទេ,បើយើងចេញពីផ្សាររាត្រីទៅជ្រោយចង្វាររួចឡើងពីជ្រោយចង្វារទៅស្វាយជ្រុំ វាជួយសម្រាលដល់ស្ពានមិត្តភាពកម្ពុជាជប៉ុន និង ស្ពានមិត្តភាពកម្ពុជាចិនជ្រោ ចង្វារ។» ។សម្តេចតេជោបន្តថាស្នើសុំមិត្តកូរ៉េបន្តការយកចិត្តទុកដាក់ជួយធ្វើការកសាងស្ពាននេះដែលនឹងប្រសិទ្ធនាមថាជា “ស្ពានមិត្តភាពកម្ពុជាកូរ៉េ”។

សម្តេចតេជោបន្តថា ស្ពានទី២គឺយើងមានតម្រូវការពីក្តីតាកុយទៅកាន់ល្វាឯមដើម្បីធានាជន្លៀសចរាចរណ៍បង្វៀងចរាចរណ៍នេះគឺខាងផ្នែកទន្លេមេគង្គ។ ប៉ុន្តែខាង ទន្លេបាសាក់ស្ពានព្រះមុនីវង្ស មានចំនួន២ទៅនឹងមកនិងស្ពានព្រែកសំរោងតាខ្មៅនៅតែមិនអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍បាន ។ ហេតុនេះហើយទើបសម្តេច ចេញបទបញ្ជាឲ្យលោក ស៊ុន ចាន់ថុល ចរចាជាមួយភាគីចិនយើងនឹងកសាងស្ពានមួយទៀតនៅម្ដុំព្រែកប្រា ។ ដែលស្ពាននេះមានប្រវែង៨៤៥ម៉ែត្រ ហើយមាន៤គន្លង ២ទៅ ២ មកដែលតម្លៃរបស់វាប្រមាណ ៦០ លានដុល្លារយើងកំពុងចរចាគ្នាលើតម្លៃ ។ សម្តេចសង្ឃឹមថាស្ពាននេះនឹងជួយសម្រួលចរាចរណ៍ពីរាជធានីភ្នំពេញដល់ក្រុង តាខ្មៅ ខេត្តកណ្តាល ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញរាជធានីភ្នំពេញត្រូវបានកសាងជាច្រើន ឥឡូវស្ពានផ្លូវខ្សែក្រវ៉ាត់ក្រុងទី ៣ បាននឹងកំពុងសាង សង់ហើយនឹងរួចរាល់នៅពេលខាងមុខដែលនឹងកាត់បន្ថយការស្ទះចរាចរណ៍នៅប្រព័ន្ធទីមួយនិងប្រព័ន្ធទីពី ផងដែរ ៕