សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ដេញ​បង្ក្រាបករណី​គ្រឿងញៀន ហើយ​នៅពេលនោះ ក្រុម​ជួញដូរ​គ្រឿងញៀន បាន​បាញ់​ជាច្រើន​គ្រាប់​ មកលើ​សមត្ថ​កិច្ច ។ ពេលនោះ សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន ក៏បាន​បាញ់​តបត​ទៅវិញ ដើម្បី​ការពារ​ខ្លួន  បណ្តាលឱ្យជនសង្ស័យ​ស្លាប់ម្នាក់ និង​រងរបួសម្នាក់ និងចាប់ខ្លួនបាន​ពីរនាក់ ។​ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឱ្យមានប្រជាពលរដ្ឋបីនាក់ បានរងរបួសផងដែរ។​ ហេតុការណ៍ផ្ទុះអាវុធរវាង ក្រុមជួញដូរគ្រឿងញៀន ជាមួយនឹងសមត្ថកិច្ចជំនាញនេះ បានបង្កឱ្យមាន​ការភ្ញាក់ផ្អើល នា​វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ក្បែរ​កំពង់ចម្លង​ស្វាយជ្រុំ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

Aug 31, 2022

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ករណី​គ្រឿងញៀន ផ្ទុះអាវុធ​ដាក់គ្នា ជាច្រើន​គ្រាប់ បណ្តាលឱ្យមាន​ស្លាប់ និង​រងរបួស​

ដោយៈ សម្បត្តិ​-​មុនី​រ័ត្ន / ភ្នំពេញ​៖ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ដេញ​បង្ក្រាបករណី​គ្រឿងញៀន ហើយ​នៅពេលនោះ ក្រុម​ជួញដូរ​គ្រឿងញៀន បាន​បាញ់​ជាច្រើន​គ្រាប់​ មកលើ​សមត្ថ​កិច្ច ។ ពេលនោះ សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន ក៏បាន​បាញ់​តបត​ទៅវិញ ដើម្បី​ការពារ​ខ្លួន  បណ្តាលឱ្យជនសង្ស័យ​ស្លាប់ម្នាក់ និង​រងរបួសម្នាក់ និងចាប់ខ្លួនបាន​ពីរនាក់ ។​ ក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឱ្យមានប្រជាពលរដ្ឋបីនាក់ បានរងរបួសផងដែរ។

ហេតុការណ៍ផ្ទុះអាវុធរវាង ក្រុមជួញដូរគ្រឿងញៀន ជាមួយនឹងសមត្ថកិច្ចជំនាញនេះ បានបង្កឱ្យមាន​ការភ្ញាក់ផ្អើល នា​វេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ក្បែរ​កំពង់ចម្លង​ស្វាយជ្រុំ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​បើតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ ករណី​ខាង​នេះ ជា​ករណី​បង្ក្រាប​គ្រឿងញៀន ដោយ​កម្លាំង​មន្ទីរ​បង្ក្រាប​គ្រឿងញៀន ការិយាល័យ ក​៥ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើការ​ស្រាវជ្រាវ រហូត​ក្តាប់​មុខសញ្ញា​បាន និង​ដេញតាម​រហូតដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​របស់​ជនសង្ស័យ ដែលមាន​គ្នា បួន​នាក់ ដែលជា​ជនជាតិ​ថៃ បន្ទាប់ពី​ពួកគេ បានដឹងថា សមត្ថកិច្ច​ដេញតាម ភ្លាមៗ​នោះ ក្រុម​ជួញដូរ​គ្រឿងញៀន បាន​បាញ់​ជាច្រើន​គ្រាប់​មកលើ​សមត្ថ​កិច្ច ។ ពេលនោះ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន ក៏បាន​បាញ់​តបត​ទៅវិញ ដើម្បី​ការពារ​ខ្លួន ហើយ​បាន​បង្ក្រាប​ដោយ​ជនសង្ស័យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ និង​ឃាត់ខ្លួន​បាន​ពីរ​នាក់ ។​

​ជនសង្ស័យ​ចំនួន បួន​នាក់ (​ជនជាតិ​ថៃ​) រួមមានៈ ១.​ឈ្មោះ នំ ម៉ា​ឡា​គុណ (​ចាប់ខ្លួន​) ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ , ២.​ឈ្មោះ សែ​ប សុ​ី​សែន​សុ៑ក (​ចាប់ខ្លួន​) ភេទ​ប្រុស អាយុ ២៥ ឆ្នាំ , ៣.​ឈ្មោះ ជេ​ម (​ស្លាប់​) ភេទ​ប្រុស អាយុ​ប្រហែល ២៨ ឆ្នាំ និង ៤.​ឈ្មោះ ណា​កូ (​របួស​)​ភេទ​ប្រុស អាយុ​ប្រហែល ៤៤ ឆ្នាំ ។​

​ប្រភពពី​កន្លែងកើតហេតុ​ផ្សេងទៀត បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងការ​បាញ់ប្រហារ​ជាច្រើន​គ្រាប់ ក្នុង​ហេតុការណ៍​បង្ក្រាប​គ្រឿងញៀន​នោះ ក៏​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន បីនាក់ បាន​រងរបួស ក្នុងនោះ​ស្រី ពី​នាក់ និង​បុរស​ម្នាក់ ហើយ​ជនរងគ្រោះ កំពុង​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​ហើយ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច នៅ​ទីកន្លែង​កើតហេតុ បានឱ្យដឹង​អំពី​ដំណើរ​រឿងនេះ​ថាៈ​
​នេះ​ជា​ករណី​ស្រាវជ្រាវ​បង្ក្រាប​បន្ត របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក​៥ ។

​ប្រភព បានឱ្យដឹងថាៈ នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន DMA ក្រាម ពណ៌​ត្នោត ចំនួន ៣០ ដុំ និង​គ្រឿងញៀន កេ​តា​មីន ចំនួន ១២ ដុំ និង​រថយន្ត ពីរ​គ្រឿង (១.​រថយន្ត​ម៉ាក MC ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2BL 7217 និង​២.​រថយន្ត​ម៉ាក ហ្វ៑​ត ពាក់​ស្លាក​លេខ ភ្នំពេញ 2BO 0123) (​តាម​ការពិនិត្យ របស់​នគរបាល​បច្ចេក​ទេស​) ព្រមទាំង​វត្ថុតាង​មួយចំនួន​ផ្សេងទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាង​លេ​ី ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៥) នៃ​អគ្គស្នងការ​នគរបាល​ជាតិ ៕/V