ដោយ៖តារារិទ្ធ(ភ្នំពេញ) ជាអ្នកចាស់ទុំខាងនយោបាយនិងមានបទពិសោធន៍ជ្រៅជ្រះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានមើលឃើញយ៉ាងច្បាស់នូវល្បិចកិច្ចកលរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)ដែលនៅសល់ប៉ុន្មានម៉ោងទៀតដល់ ឪសានុវាទនៃការជួបជុំ កាលពីយប់ថ្ងៃទី៣០ ខែសីហា បានបង្ហោះសារជេរប្រមាទសម្តេច។សម្តេចបានចាត់ទុកថានោះគឺជាអន្ទាក់របស់ លោក ខឹម វាសនា​ ចង់ឲ្យសម្តេ ចខឹងដើម្បី​ ប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំរបស់ពួកគាត់ ។ សម្តេចបានបញ្ជាទៅអាជ្ញាធរនិងសមត្ថកិច្ចកុំឱ្យធ្លាក់ចូលអន្ទាក់នេះឱ្យសោះព្រោះលោក ខឹម វាសនា កំពុងចង់ប្រែក្លាយពីរឿងអបិយជំនឿ ទៅជារឿងនយោបាយ ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបែបនេះជក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ។

នេះជាលើកដំបូងដែលសម្តេចធ្វើការឆ្លើយតបចំពោះលោក ខឹម វាសនា ដែលបានជេរប្រមាថសម្តេចដោយប្រើប្រាស់ពាក្យអសុរសធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មុនឱសានវាទនៃការឱ្យប្រមូលផ្តុំនៅដីចម្ការរបស់លោក ឯជើងភ្នំគូលែន ស្រុកបន្ទាយស្រី ដែលផុតកំណត់កំណត់ត្រឹមម៉ោង១២យប់ ។ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា៖ សម្តេចបានចេញបទបញ្ជាថាអ្វីដែលលោក ខឹម វាសនា ចង់បាននោះគឺចាប់បង្ខំឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងគឺផ្ទេរពីរឿងអបិយជំនឿទៅ កាន់រឿងនយោបាយតែម្តងសូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឱ្យសោះ។

សម្តេចតេជោថ្លែងឲ្យដឹងទៀតថា៖រយៈពេលប្រមាណជាង ១ សប្តាហ៍មកហើយដែលលោក ខឹម វាសនា បានឃោសនាពីអបិយជំនឿរបស់ខ្លួនទៅដល់អ្នកគាំទ្រថានៅចុង ខែសីហាឬឆាប់ៗនេះនឹងមានទឹកជំនន់លិចពិភពលោករួមទាំងកម្ពុជាផងដែរលើកលែងតែភ្នំគូលែនប៉ុណ្ណោះ ។ លោកបានអំពាវនាវឱ្យសកម្មជនខ្លួនចាកចោលផ្ទះ សម្បែងនិងការងារទៅកាន់ភ្នំគូលែនដើម្បីរក្សាសុវត្ថិភាពដែលក្នុងនោះក៏មានពលករខ្មែរមួយចំនួនមកពីប្រទេសកូរ៉េ ជប៉ុន និងប្រទេសថៃជាដើម។សម្តេចបានចាត់ ទុកថាករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ រួមទាំងពលករនៅក្រៅប្រទេសផងដែរបានចាញ់បោកធ្ងន់ធ្ងរ ដោយបានខាតបង់ពេលវេលាការងារនិងប្រាក់កាករួមទាំង បែកបាក់គ្រួសារផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅអ្នកគាំទ្ររបស់សម្តេចឱ្យមានការអត់ធ្មត់ដោយលើកឡើងថា៖«ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំដែរ អ្វីដែលលោក ខឹម វាសនា ចង់បានគឺចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំងដើម្បីចាប់គាត់ភ្លាម បើសិនជាយើងធ្វើអញ្ចឹងគឺចូលអន្ទាក់របស់ ខឹម វាសនា យ៉ាងពិតប្រាកដ»។

សម្តេចតេជោបន្តថា៖ធ្វើនយោបាយ ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗឱ្យសោះនោះហើយជាការគិតរបស់សម្តេច។សម្តេចបានរម្លឹកថាលោក ខឹម វាសនាទើប នឹងជេរសម្តេចម្សិលមិញប៉ុណ្ណោះខណៈកន្លងមកសម្តេច និង លោក ខឹម វាសនា មិនដែលវាយប្រហារគ្នានោះទេរហូតធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមថាព្រឹត្តិការណ៍របស់ លោក ខឹម វាសនា ត្រូវបានបង្កើតឡើងដោយសម្តេចទៀតផងដើម្បីបំបាត់ព័ត៌មានទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅវៀតណាមនិងព្រឹត្តិការណ៍ភ្នំតាម៉ៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហ៊ានសន្និដ្ឋានថាលោក ខឹម វាសនា មានបញ្ហាសតិសម្បជញ្ញៈ នោះទេ ដោយសារសម្តេចមិនមែនជា «ពេទ្យឆ្គួត»។ ប៉ុន្តែ ខឹម វាសនា ហោចណាស់គាត់អត់បានអំពាវនាវឱ្យមនុស្សផ្តួលរំលំរាជរដ្ឋាភិបាល គាត់អត់អំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោឡើងផ្តួលរំលំរាជរដ្ឋាភិបាលដូច អ្នកដទៃទេ គាត់អត់បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធផ្ទេរចុងកាណុងមកបំផ្លាញរដ្ឋាភិបាល គាត់អត់បានអំពាវនាវឱ្យបរទេសកាត់ជំនួយពីស្រុកខ្មែរទេខុស ពីអ្នកដទៃគាត់ត្រឹមតែមានអបិយជំនឿរបស់គាត់ថាពិភពលោកនឹង លិចលង់ស្លាប់អស់នៅសល់តែកន្លែងគាត់ហ្នឹង ។សម្តេចតេជោបន្តថាសម្តេចមិនធ្វើការសន្និដ្ឋាន ថាលោក ខឹម វាសនា «សរសៃប្រសាទឬមិនគ្រប់ទឹក»នោះទេវាការគឺជារឿងប្រមាថមួយ ។ ទោះជាយ៉ាងណាសម្តេចបានមើលឃើញថាអ្វីដែលលោក ខឹម វាសនាយកមក ធ្វើនយោបាយនាពេលនេះនឹងធ្វើឱ្យអ្នកគាំទ្រគាត់បាត់ជំនឿតែម្តង ។

សម្តេចតេជោបានមានប្រសាសន៍ថា៖មួយចាននេះគាត់លេងដោយយករឿងរ៉ាវអបិយជំនឿយកមកដាក់បែបនេះ គាត់នឹងចាញ់ នោះប្រសិនបើអត់មានអ្វីកើតឡើង ដូចគាត់គិត គាត់និយាយថា “ពិភពលោកនឹងស្លាប់ ដោយសារស៊ូណាមិ ដោយសាររញ្ជួយដី ដោយសារស្អីៗ” វាអត់កើតដូចអញ្ចឹងមែនគឺបានសេចក្តីថាមនុស្សដែលធ្លា ប់ជឿឬនៅមានសមានចិត្តខ្លះជាមួយគាត់( ខឹម វាសនា) ឬអ្នកដែលជឿ ខឹម វាសនា អាចនឹងត្រូវចប់ព្រោះគាត់និយាយអត់ពិត។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ចាក់ទៀតថាក្រៅពីលោក ខឹម វាសនា ការជេរប្រមាថសម្តេច អាចធ្វើឡើងដោយ Adminដោយសារការសរសេរនេះមានការកែ ចុះឡើង ដើម្បីញុះដោយផ្ទេរពីអបិយជំនឿទៅជានយោបាយតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាឥឡូវនេះប្រជាពលរដ្ឋដែលចូលទៅក្នុងចំការរបស់លោកខឹមវាសនាបានបិទហើយ តែបើចេញអាចចេញបាន។ព្រោះនៅទីនេះចេញ បានតែចូលមិនបាននេះជាបទបញ្ជាសម្រាប់ការអនុវត្តរបស់អាជ្ញាធរនៅទីនោះ ចេញបានតែចូលមិនបានអញ្ចឹងតើប្រជាពលរដ្ឋនៅក្នុងនោះអាចរស់បានប៉ុន្មានថ្ងៃ ទៀត។សម្តេចបន្តថាព្រឹកនេះបានដឹងហើយថាមានអ្នកចង់ចេញប៉ុន្តែមនុស្សជំនិតរបស់ ខឹម វាសនា បានហាមឃាត់គេមិនឱ្យចេញក៏ប៉ុន្តែខ្ញុំចង់តាំងជាសំណួរថាមាន ស្បៀងចំនួនប៉ុន្មានសម្រាប់ការតាំងនៅដីនោះ មានទឹកគ្រប់គ្រាន់ទេ មានបង្គន់គ្រប់គ្រាន់ទេ ហើយបើសិនជាឈឺមានពេទ្យគ្រប់គ្រាន់ទេជាពិសេសសម័យនេះកូវីដ ថែមទៀត ។

សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចាកចេញពីចម្ការលោក ខឹម វាសនា នៅឯជើងភ្នំគូលែនត្រឡប់ទៅផ្ទះដើម្បីប្រកបការងារចិញ្ចឹម ជីវិតជាធម្មតាវិញ ដោយសារពេលនេះពុំមានបាតុភូតអ្វីកើតឡើងដូចការឃោសនាបែបសាសនាទេហើយអាជ្ញាធរក៏ត្រៀមរថយន្តដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅវិញមិនគិតថ្លៃមានបាយមានទឹកចាំទទួលបងប្អូន ។

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ខឹម វាសនា បញ្ចប់សកម្មភាពនេះដោយខ្លួនឯងដោយសារតែគ្មានទឹកជំនន់លិចពិភពលោកដូចការលើក ឡើងនោះឡើយ ។ ដូច្នេះឯកឧត្តម ខឹម វាសនាឬប្អូន ខឹម វាសនា សូមបញ្ចប់ទៅហើយសូមកុំបង្ខាំងប្រជាពលរដ្ឋនៅក្នុងនោះតើបង្ខាំងបានប៉ុន្មានថ្ងៃ?បើនៅខាងក្រៅ វាអត់កើតអីនេះអញ្ចឹងសូមឱ្យព្រលែងប្រជាជនជូនប្រជាជនត្រឡប់មកផ្ទះវិញ។ សម្តេចបន្តថាយកល្អលោក ខឹម វាសនា គួរប្រាប់ពលរដ្ឋថា«គ្មានរឿងអីកើតឡើងទេ» ឬលោកអាចប្រាប់ថា អ្នកដែលចង់បន្តនៅស្តាប់អាចនៅបាន ឯអ្នកណាមិនចង់ស្តាប់ទៅផ្ទះចុះ ។

សម្តេចតេជោក៏បានស្នើឱ្យអ្នកវិភាគដែលវាយតម្លៃពីខាងក្រៅសូមកុំចូលអន្ទាក់ ខឹម វាសនា ឱ្យសោះ។ សម្តេចបានលើកឡើងថា លោក ខឹម វាសនាអាចបង្កើនការជេរ សម្តេចថែមទៀតដើម្បីបំផុសកំហឹងអ្នកគាំទ្រសម្តេច ។ មិនត្រឹមតែមិនមានវិធានការប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំនេះទេសម្តេច ថែមទាំងហាមមេធាវីសម្តេច មិនឱ្យរៀបចំឯកសារប្តឹង លោក ខឹម វាសនា ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារដែលទាស់ទែងគ្នាចាញ់បោកលោកខឹមវាសនា អ្នកខ្លះប្តីមកចោលប្រពន្ធ,អ្នកខ្លះប្រពន្ធមក ចោលប្តី មកចោលកូន ឬ កូនខ្លះមកចោលឪពុកម្តយ សូមមានការអាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវ រស់នៅជាមួយគ្នាដូចធម្មតា ។ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាអ្នកជិតខាងកុំមានការរើសអើងចំពោះអ្នកដែលចាញ់បោកលោក ខឹម វាសនា ពេលពួកគាត់ត្រឡប់ទៅផ្ទះវិញនិងបានស្នើឲ្យមេឃុំ ចៅសង្កាត់ ជួយមើលការខុសត្រូវផង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអភិបាលខេត្តសៀមរាបយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលចាកចេញពីចំការបស់លោក ខឹម វាសនា ត្រឡប់ទៅ ផ្ទះសម្បែងវិញបើមិនមានមធ្យោបាយធ្វើដំណើរ ឲ្យប្រើប្រាស់រថយន្តរបស់យោធភូមិភាគទី៤ និង កងពលធំលេខ២ ជួយដឹកពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ និង ត្រូវរៀបចំបាយទឹកសម្រាប់ការធ្វើដំណើរនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ការប្រុងប្រយ័ត្នផងដែរចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅចំការរបស់លោក ខឹម វាសនា ដោយសម្តេចបញ្ជា ក់ថា៖ នៅពេល ព្រឹត្តិការណ៍កើតឡើងសម្តេចឲ្យបទបញ្ជាតែពីរទេ។ទីមួយ.ប្រយ័ត្នប្រយែងត្រូវការពារសន្តិសុខឲ្យខានតែបាន។កុំឲ្យបាតដៃទីពីរឆ្លៀតប្រើពេលហ្នឹងដើម្បីបំផ្លាញដល់បងប្អូនប្រជាពលរដ្ឋយើងដែលនៅទីនោះត្រូវការពារឲ្យបាន។សម្តេចបន្តថា៖«មានការប្រមូលផ្ដុំបែបនេះអាចបោកគ្រាប់បែកមួយគ្រាប់ពីរគ្រាប់កើតឡើងរួចទម្លាក់កំហុសមកលើអាជ្ញាធរ»។

សម្តេចបន្តថា៖បទបញ្ជាទី២.ដាច់ខាតគឺមិនអនុញ្ញាតឲ្យទៅដណ្ដើមដីនៅតំបន់រុនតាឯក គឺមិនឲ្យមានការកាន់កាប់ដីនៅតំបន់នោះ ។ ប្រសិនអ្នកណា មួយទៅកាន់ កាប់ដីធ្លីរបស់គេត្រូវចាត់វិធានការតាមផ្លូវច្បាប់ភ្លាម ។ នេះជាបទបញ្ជាចេញទៅឯក្រៅពីនោះត្រូវខិតខំការពារសុវត្ថិភាពប្រជាពលរដ្ឋ ។ព្រោះប្រជាពលរដ្ឋរបស់យើង គ្រាន់តែគាត់ចាញ់បោកគេក៏ធ្វើដំណើរទៅត្រង់ហ្នឹង ។

សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសកៀរគរសមាជិកសមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួនក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌និងគេចចេញពី គ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដីនិងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរបានរកឃើញថាមានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់ ៕