ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាល​ស្រុក​អូរជ្រៅ នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​អូរជ្រៅ ក្រោម​អធិបតីភាព លោក​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អ្នកតំណាងរាស្ត្រ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ មន្ទីរ អង្គភាព លោក​មេឃុំ ស្មៀនឃុំ​។​

​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតែងតាំង លោក កែវ តារា​រស្មី ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អូរជ្រៅ​។​
​លោក​ជា​អតីតមន្ត្រី រួច​ជា​នាយករង នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត រួច​មុននេះ​ជា​អភិបាលរងក្រុង​ប៉ោយប៉ែត​។​

​លោក​កែវ តារា​រស្មី អភិបាល​ថ្មី​ស្រុក​អូរជ្រៅ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញការងារ​អោយបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធិភាព​ប្រកបដោយ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕​