ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជួបពិភាក្សា​ការងារ​នាយក​វិទ្យាស្ថាន​បារាំង​ចាស់​និង​ថ្មី កាលពី​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ ។

​នៅក្នុង​ជំនួប​ជាមួយនឹង លោក គ្រី​ស្តូ​ហ្វ ជី​ហ្គោ​ដូ​ត (Christophe GIGAUDAUT) ទីប្រឹក្សា​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌ និង​ជានា​យក​វិទ្យាស្ថាន​បារាំង​ដែល​នឹងត្រូវ​ចប់​អាណត្តិ និង​លោក ព្យែ​រ វាំង​សង់ ( Pierre Vincent) ដែល​មក​ទទួល​ការងារ​ជំនួស ដោយ​ផ្តោត​សំខាន់ លើ វឌ្ឍនភាព​ការងារ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង​លើ​វិស័យ​វប្បធម៌​ដែលមាន​ដូចជា​ការងារ​សារមន្ទីរ ការបណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ ICC Angkor នាពេលខាងមុខ ។

​មកដល់ពេលនេះ បារាំង​គឺជា​ដៃគូ​អភិរក្ស​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ខណៈដែល​បារាំង​គឺជា​អតីត ប្រទេស​អាណាព្យាបាល​កម្ពុ​ជា​តាំងពី​ឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ៕​