ភ្លា​ពោះជ្រូក​

2594
ចែករម្លែក

+ គ្រឿងផ្សំ​
– ព្រោះ​វៀន​ជ្រូក ៣​ខាំ​
– ប៉េងប៉ោះ ១​ផ្លែ​
– ខ្ទឹមបារាំង ១​មើម​
– ខ្ទឹមក្រហម ១ មើម​
– ខ្ទឹមស ៥ កំពឹស​
– ជីភ្លៅកង្កែប
– ម្ទេស ៨​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​បាយ​កន្លះ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
– ទឹកម្ទេស​ហិ​រ ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– លាង​កោស​ពោះជ្រូក​ឲ្យ​ស្អាត យក​ដាក់​ស្ងោ​១៥​ទៅ ២០​នាទី (​ទឹក​ស្ងោរ​ដាក់​អំបិល​បន្តិច​) ស្ងោរ​រួច​ស្រង់​ចេញ​ហាន់​វា​ខ្លីៗ​
– បុក​ម្ទេស ខ្ទឹមស ខ្ទឹមក្រហម​ឲ្យ​ម៉ដ្ឋ លាយជាមួយគ្រឿង ទឹកត្រី ស្ករស ទឹកក្រូច​ឆ្មារ ទឹកម្ទេស បន្ទាប់​មកចាក់​ពោះជ្រូក​ចូល រួច​ហាន់ ខ្ទឹមបារាំង ប៉េងប៉ោះ និង​ជី​ភ្លៅកង្កែប ដាក់​ច្របល់​ចូលគ្នា ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕