​ដោយៈ​ម៉េង​ឆៃ​,​គូលែន​/​សៀមរាប​៖​ ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃនេះ​(៣១​ខែសីហា​)​ប្រជាពលរដ្ឋ​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ដីចម្ការ​​របស់ លោក ឃឹម​វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ចាក​ចេញពី​ទីនោះ​និង​ធ្វើដំណើរ​ត្រឡប់​ទៅ​ភូម​ស្រុក​របស់ខ្លួន​វិញ​ជា​បណ្តើរៗ​ហើយ​។

​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​នេះ​លោក ទៀ សីហា​អភិបាលខេត្ត​សៀមរាប​ម​ន្ត្រី​ពាក់ព័ន្ធ​បាន​ចុះទៅពិនិត្យ​ទីតាំង​និង​សាក សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ផ្ទាល់​និង​សម្របសម្រួល​ជូន​ដំណើរ​ត្រឡប់​មូលដ្ឋាន​វិញ​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា នឹងមាន​ការពន្យា​ពេល​នៃ​ការរំសាយ​ការប្រមូលផ្តុំ​ទេ​។ រដ្ឋបាលខេត្ត​នឹងមិន​ទុក​ឲ្យ សកម្មភាព​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​សុវត្ថិភាព​សាធារណៈ​និង​ការឃោសនា​ប្រជាភិថុតិ បែប​អ​បី​យ​ជំនឿ​នោះដែរ​។ ជាពិសេស សុខមាលភាព ព្រមទាំង​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​គួររំលឹកថា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​បន្ថែម​នៅ​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​បងប្អូន​ដែល​ចាញ់បោក​លោក​ខឹម វាសនា ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​រៀបចំ​ជា​មធ្យោបាយ​ដឹកជញ្ជូន និង​ផ្តល់​ស្បៀងអាហារ​ផងដែរ​៕​សរន​