​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ រុស្ស៊ី​និង​ចិន​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​ថ្មី​នៅក្នុង​សមុទ្រ​ជប៉ុន​នៅក្នុង​ការបង្ហាញ​សញ្ញា​ចុងក្រោយ​ថា មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​គាំ​​ទ្រ​ប្រតិបត្តិការ​យោធា​ណាមួយ​របស់​ចិនដីគោក​លើ​កោះ​តៃវ៉ាន់​។​

​ទាហាន​នៃ​កងទ័ព​រំដោះប្រជាជន​(​ចិន​)​បាន​ទៅ​ដល់​រុស្ស៊ី​ដើម្បី​ចូលរួម​សមយុទ្ធ​«​បូព៌ា​ឆ្នាំ​២០២២»​របស់​រុស្ស៊ី ដែល​នឹង​ធ្វើ​នៅ​ទូទាំង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី​និង​នៅ​សមុទ្រ​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ​។​ទាហាន​​ជាង​៥០.០០០​នាក់​និង​យានយន្ត​យោធា​ប្រមាណ​៥.០០០​គ្រឿង រួម​មាន​យន្តហោះ​១៤០​គ្រឿង និង​នាវាចម្បាំង​៦០​គ្រឿង នឹង​ធ្វើ​សមយុទ្ធ​ដ៏​ធំ​សម្បើម​នេះ​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​។​

​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​មុខជា​កំពុង​ព្រួយបារម្ភ ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មិន​ដែន​ច្រានចោល​លទ្ធភាព​ប្រើ​កម្លាំង​ដើម្បី​បង្រួបបង្រួម​កោះ​សេរីនិយនេះ​ជាមួយមហា​ចិនដីគោ​កឡើ​ង​វិញ​ទេ​។​

​សូមបញ្ជាក់​ថា ចិន​បាន​បដិសេធ​មិន​ព្រម​ថ្កោលទោស​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ថា​ជា​ការឈ្លានពាន​ប្រទេសជិ​តខាង​មួយ និង​ផ្ទុយទៅវិញ​បន្ទោស​អង្គការ​ណា​តូ​ថា​បង្ករឿង​ជាមួយ​រុស្ស៊ី​ហើយ​រិះ​​គន់​ទណ្ឌកម្ម​លោកខាងលិច​លើ​រុស្ស៊ី តែ​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​អព្យាក្រិត​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ចាប់តាំងពី​ថ្ងៃ​២៤​កុម្ភៈ​មក​។​

​យោធា​ចិន​ធ្វើ​សមុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ក្រោយ​ប្រធានសភា​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​កោះ​នេះ​ដោយ​ផ្គើន​នឹង​ការព្រមាន​របស់​ចិន​។​យន្តហោះ​ចិន​ក្នុងអំឡុងពេល​សមយុទ្ធ​នៅ​ជុំវិញ​តៃវ៉ាន់​​នៅ​ដើម​ខែ​សីហា​

​កិច្ចសហការ​យោធា​ចិន​និង​រុស្ស៊ី​ថ្មី​នេះ​អាច​ជា​សញ្ញា​បង្ហាញ​ការគាំទ្រ​របស់​លោក​ពូ​ទីន​សំរាប់​ការឈ្លានពាន​ណាមួយ​របស់​ចិន​ចូល​កោះ​តៃវ៉ាន់​។​គេ​ថា​ពូ​ទីន​នឹង​បញ្ជូន​ទាហាន​ជាង​៥០.០០០​នាក់​ទៅ​កាន់​អាស៊ី​​នៅ​ខែ​ក្រោយ​ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​នៅ​សមុទ្រ​ជប៉ុន​ក្បែរ​កោះ​តៃវ៉ាន់​និង​ចុង​បូព៌ា​របស់​រុស្ស៊ី

​ក្នុងពេល​ជាមួយគ្នា​បាន​សេចក្តីរាយការណ៍​ថា ជប៉ុន​នឹង​អភិវឌ្ឍ​និង​ផលិត​កាំជ្រួច​បណ្តែត​និង​កាំជ្រួច​ផ្លោង​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខ្លួន​ព្យាយាម​ស្វះស្វែង​រក​សមត្ថភាព​វាយប្រហារ​លើ​គោលដៅ​ឆ្ងាយៗ​ឡើងជា​​ផ្នែក​នៃ​ការពង្រីក​យោធា​របស់​ខ្លួន​ក្នុង​បំណង​ទប់ទល់​ការ​គំរាម​មកពី​ចិន​និង​រុស្ស៊ី រួម​ទាំង​កូរ៉េ​ខាងជើង​។​

​ក្រសួង​ការពារជាតិ​ជប៉ុន​នៅ​ថ្ងៃ​ពុធ​ទី​៣១​សីហា​បាន​និយាយថា «​ចិន​បន្ត​គំរាម​ប្រើ​កម្លាំង​ដើម្បី​ផ្លាស់ប្តូរ​ជា​ឯ​តោ​ភាគី​ស្ថានភាព​ជាក់ស្តែង​បច្ចុប្បន្ន​និង​កាន់តែ​ពង្រឹង​សម្ពន្ធភាព​ជាមួយ​រុស្ស៊ី​។​ចិន​បន្ត​ដាក់​​សម្ពាធ​ជុំវិញ​តៃវ៉ាន់​ជាមួយនឹង​សមយុទ្ធ​និង​មិន​ដែល​ច្រានចោ​លទ្ធភាព​ប្រើ​កម្លាំង​ដើម្បី​ចាប់​យក​កោះ​តៃវ៉ាន់​ឡើយ​»​។​

​ការ​គំរាម​ពី​ចិន​កាន់តែ​ប្រកាស​ឮ​ឡើង​បន្ទាប់ពី​កងទ័ព​ចិន​បាន​បាញ់​កាំជ្រួច​រំលង​កោះ​តៃវ៉ាន់​ហើយ​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ជប៉ុន​កាលពី​ដើម​ខែ​សីហា​។​

​ក្រសួង​ការពារជាតិ​ជប៉ុន​ក៏​បាន​និយាយ​អំពី​ការ​គំរាម​ពី​កូរ៉េខាងជើង​និង​ស្វះស្វែង​រក​ថវិកា​ដើម្បី​អភិវឌ្ឍ​ផលិត​វត្ថុ​ផ្លោង​ផ្សេងទៀត​រួម​មាន​ក្បាល​គ្រាប់​លឿន​ជាង​សម្លេង​៕

​ក្រសួង​ការពារជាតិ​ជប៉ុន​កំពុង​សុំ​ដំឡើង​ថវិកា​យោធា​ប្រចាំឆ្នាំ​ដើម្បី​ផលិត​កាំជ្រួច​ទុក​ទប់ទល់​នឹង​ចិន រុស្ស៊ី​និង​កូរ៉េខាងជើង​