​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និង​មិត្តស្រី ឡូ​រ៉ែ​ន សាន់​ឆេស (Lauren Sanchez) គឺជា​គូស្នេហ៍​សម​គ្នា​ឥតខ្ចោះ​ខណៈ​ពួកគេ​ចូលរួម​ការ​បញ្ចាំង​​លើកដំបូង​លើ​ពិភពលោក​នូវ​ខ្សែភាពយន្ត The Lord of the Rings: The Rings of Power នៅ​ទីលាន​ឡេ​សេ​ស្ទើ (Leicester Square)​នៃ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា​។​

​ស្ថាបនិក​ក្រុមហ៊ុន Amazon វ័យ ៥៨ ឆ្នាំ​រូប​នេះ​បាន​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ដ៏​ប្រណិត​ជាមួយនឹង​អាវ​ពណ៌​ស​ខាងក្នុង ខណៈ​មិត្តស្រី​របស់គាត់​អាយុ​៥២​ឆ្នាំ​បាន​ធ្វើឱ្យ​គេ​ស្រឡាំងកាំង​ក្នុង​ឈុត​សម្លៀកបំពាក់​​ពណ៌​ក្រហម​វាល​ស្មា​បែប​ក្រិក​។​

​កម្មវិធី​វីដេអូ Amazon Prime ដែល​គេ​រំពឹង​ទុក​យ៉ាងខ្លាំង ដែល​បញ្ចាំង​វគ្គ​បន្ត​នៃ​រឿង The Lord Of The Rings គឺ​ជា​កម្មវិធី​ភាពយន្ត​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទូរទស្សន៍​ខណៈ​សេវាកម្ម​​ចាក់ផ្សាយ​របស់​លោកបេ​ហ្សូ​ស​មួយ​នេះ​ចំណាយដ​ល់​ទៅ​១​ពាន់​លាន​ដុល្លារ​សម្រាប់​ការផលិត​ភាពយន្ត​វគ្គ​ទី​៥​នេះ​។​

​លោកបេ​ហ្សូ​សបាន​លម្អ​រូបរាងទា​ន់​សម័យ​របស់គាត់​ជាមួយ​នឹង​នាឡិកា​ពណ៌​ប្រាក់​និង​ស្បែកជើង​ស្បែក​ពណ៌​ខ្មៅ​។​

​ចំណែក​មិត្តស្រី​របស់គាត់ ដែល​ជា​អតីត​អ្នកយក​ព័ត៌មាន​កម្សាន្ត បាន​បន្ថែម​ដល់​រូបរាងកាយ​ជាមួយនឹង​ខ្សែដៃ​ពណ៌​ប្រាក់​នៅ​កដៃ និង​ស្បែកជើងកែងចោត​ពណ៌​ទឹកប្រាក់​៕

លោកបេ​ហ្សូ​ស​និងមិត្តស្រី​សាន់​ឆេស​ចូលរួម​ពិធីដាក់​បញ្ចាំងភាពយន្ត The Lord of the Rings: The Rings of Power នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​