ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឆ្លង​ចូល​ខែ​ថ្មី ហើយ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​ឃើញថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា តថ្លៃ​ជាមួយ​នរណាម្នាក់​ពីព្រោះថា​ងាយ​ឆាប់​ចុះសម្រុង​គ្នា​ណាស់​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ ឬ​បាន​ស្តាប់​នូវ​រឿង​រាវ​អាក្រក់​ណាមួយ ម្ល៉ោះហើយ​ត្រូវធ្វើ​មិនដឹងមិនឮ​ទើ​ប្រសើរ​។​ក្រៅពីនេះ​ក៏​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​បៀតបៀន​យាយី​ផងដែរ​។​នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ លោកអ្នក តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ពុំ​សូវ​សម្រេច និង មានការ​រាំងស្ទះ​ច្រើន​។​ក្នុង​ពេលនេះ​បើទោះបី​មានការ​សម្រាក ច្រើនក្តី​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​កើត​តែ​រឿង​រាវ​ប្រទាំង​ប្រទើស​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្នប្រយែង​មិនអាច​ប្រមាថ​បានទេ​ព្រោះ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​រឿង​ឯកសារ ឬ កិច្ចការ​ផ្សេងៗ​ព្រោះ​ងាយ​ភ្លាំងភ្លាត់​និង​បាត់បង់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តានតឹង​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ពុំ​សម្រេច​ដូច​គាប់​បំណង​ឡើយ ហើយ​ពិសេស​ងាយ​កើតជា​រឿង​រាវ​ច្រើន​ផង ។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​ពុំ​សម្រេច​ដូច​គាប់​បំណង​ឡើយ​។​សម្រាប់​ស្ត្រី​ក្នុងការ​ប្រកបការងារ​នាពេល​នេះដែរ​មុន​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​ផល​អាក្រក់​ពិតជា​មាន​ច្រើនជាង​ល្អ​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។ ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បែរជា​បាន​ទោស​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

 

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួល​ផ្លែផ្កា​និង​ក្រុមមនុស្ស​ក៏​អាណិត​ស្រឡាញ់​ច្រើន​។​ការប្រកប​ប​ការងារ​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ទៅ​ចូលរួម​ពិធី​អ្វីមួយ ឬ​ជួប​អ្នកតូច​អ្នកធំ ចូរ​ចេះ​រៀបចំ​ឬ​ក​មារយាទ​ឱ្យបាន​ថ្លៃថ្នូរ​ទើប​មិន​អាប់ឱន​កិត្តិយស ឬ​ខាត​ប្រយោជន៍​អ្វីមួយ​មកវិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​សម្រេចចិត្ត​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។​ចំពោះ​ការប្រកប​ការងារ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕