ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាល​ថ្មី នៃ​ក្រុង​សិរីសោភ័ណ នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដាស់តឿន ណែនាំ​ដល់​លោក​អភិបាល​ថ្មី​ក្រុង និង​មន្ត្រី ក្រោម​ឱវាទ ឱ្យ​បង្កើន​ការបម្រើ​សេវាសាធារណ​: និង​អភិវឌ្ឍន៍ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់រហ័ស និង​សមស្រប​បន្ថែមទៀត​។​

​លោក គោ​ស៊ុំ សារឿ​ត តំណាងរាស្ត្រ លោក ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត អភិបាលរង អភិបាល ក្រុង ស្រុក មេឃុំ​ចៅ សង្កាត់ ព្រមទាំង​មន្ត្រី​ជាច្រើន​នាក់ ក៏បាន​ចូលរួម​ក្នុងឱកាស​នោះដែរ ។​

​យោង​អនុក្រឹត្យ ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក វ៉ន វណ្ណា នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត បាន​អាន​ឱ្យដឹងថាៈ ត្រូវបានតែងតាំង​លោក ស្រេង សុផល ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មកជា​អភិបាលក្រុង សិរីសោភ័ណ ជា​ផ្លូវការ ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។ ពោលគឺ ជំនួស​លោក ហ៊ឹ​ល រ៉ា​យ៉ា ដែល​បាន​ឡើងទៅ​ធ្វើជា អភិបាលរង​ថ្មី​នៃ​ខេត្ត​នេះ ។​

លោក អ៊ុំ រាត្រី បានបញ្ជាក់​ថាៈ ការប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​ដល់​លោក ស្រេង សុផល ជា​អភិបាលក្រុង​សិរីសោភ័ណ​នេះ គឺ​ដើម្បី​បង្ក​ភាពងាយស្រួល ដល់​កិច្ចការ​អនុវត្ត​ការងារ កាន់​តែមាន​ភាពល្អប្រសើ​រ ដោយបាន​ដាក់ចេញ​នូវ​ទិសដៅ ច្បាស់លាស់ ក្នុង​ការផ្តល់​សេវាសាធារណៈ​ផ្សេងៗ ជូន​ដល់​ប្រពល​រដ្ឋ កាន់​តែមាន​ភាពងាយស្រួល រហ័ស និង​ទាន់ពេលវេលា ។​

​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម ដូចជា សង្កាត់ ត្រូវខិតខំ​បន្ថែមទៀត លើ​ការ​បំរើសេវា​ផ្សេងៗ ជូន​ពលរដ្ឋ​ឲ្យ​បាន​លឿន រួមមាន ៣ ចំណុច ត្រូវ​ចុះ​ធ្វើ​សំបុត្រមរណភាព ឲ្យ​ដល់​មូលដ្ឋាន ផ្ទះ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ត្រូវ​ចុះ​ធ្វើ​សំបុត្រកំណើត អត្រា​នុ​កុល​ដ្ឋា​ន ឲ្យ​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​ការចុះ​ធ្វើ​សំបុត្រ​អា​ពា​ពិពាហ៍​ដោយផ្ទាល់ ដោយ​មិនចាំបាច់ មក​សាលាឃុំ សង្កាត់​ឡើយ​។​

​ចំណុច​ទាំងនេះ សូម​ឲ្យ​អាជ្ញាធរ​សង្កាត់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន ចាប់ពី​នេះ​តទៅ ដើម្បី​បង្ក​នូវ ភាពងាយស្រួល ជាមួយ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដល់ទី​កន្លែង​រាល់​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ មិនត្រូវ​ទាមទារ​ផលប្រយោជន៍ ពី​ប្រជាពលរដ្ឋ ដើម្បី​តែ​ផលប្រយោជន៍ ផ្ទាល់ខ្លួន​ឡើយ ៕/V​