ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅរសៀល ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថ ខេត្តបន្ទាយមានជ័យ និងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់ខេត្ត បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តដល់ ក្រុមកីឡាករ សាលាតម្រង់ទិស អាយុក្រោម១៨ឆ្នាំ (U18) ខេត្តបន្ទាយមានជ័យ ដែលនឹងឆ្លង វគ្គ ៤ ក្រុមចុងក្រោយ ដើម្បីដណ្តើមយកលេខ៣ និងលេខ៤ នៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថ ខេត្តបន្ទាយមានជ័យ និងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់ខេត្ត

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមកីឡាករ ទាំងអស់ បើទោះបីជាលទ្ធផល យ៉ាងណាក៏ដោយ បានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួត។

លោកឧត្ដមសេនីយ៍ ត្រី បោន ប៊ិន ក៏បានលើកទឹកចិត្តទៅដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រកួតដណ្តើមយកជ័យលាភី ជូនខេត្ត ហើយលោកក៏បានណែនាំដល់កីឡារថា នៅពេលប្រកួត ត្រូវយកចិត្តទុកដាក់គោរពទៅ តាមលក្ខន្តិកៈនៃការប្រកួត ឱ្យបានម៉ឺងម៉ាត់បំផុត ។

សូមបញ្ជាក់ថា ក្រុមកីឡាករ សាលាតម្រង់ទិស ខេត្តបន្ទាយមានជ័យ នឹងត្រូវជួបប្រកួត ជាមួយក្រុមកីឡាករបាល់ទាត់ សាលាបាល់ទាត់ជាតិ នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅទីតាំងសាលាបាល់ទាត់ជាតិបាទី ស្រុកបាទី ខេត្តតាកែវ៕V/ N