ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គិត​ក្នុង​រយៈពេល ១០​ថ្ងៃ ដើមខែ​កញ្ញា​នេះ បង្ហាញ​ឲ្យ​ឃើញថា តម្លៃ​ប្រេងម៉ាស៊ូត ត្រូវបាន​ដំឡើងថ្លៃ ៤០០ រៀល នៅក្នុង​១​លីត្រ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ចុងខែ​សីហា កន្លងទៅ មានតម្លៃ ៥.១០០ រៀល ក្នុង​១​លីត្រ​។

តម្លៃ​ប្រេងម៉ាស៊ូត ត្រូវបាន​ដំឡើងថ្លៃ ៤០០ រៀល នៅក្នុង​១​លីត្រ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ចុងខែ​សីហា កន្លងទៅ មានតម្លៃ ៥.១០០ រៀល ក្នុង​១​លីត្រ​

​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ថាៈ ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​១ ដល់ទី​១០ ខែកញ្ញា ឆ្នាំ​២០២២ សម្រាប់​ប្រេងសាំង​ធម្មតា ថ្លៃ ៤.៧០០ រៀល និង​ប្រេងម៉ាស៊ូត ថ្លៃ ៥.៥០០ រៀល ក្នុង​១​លីត្រ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ចុងខែ​សីហា កន្លងទៅ សម្រាប់​ប្រេងសាំង ធម្មតា ថ្លៃ ៤.៧០០ រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ ៥.១០០ រៀល ក្នុង​១​លីត្រ​។

​ដោយឡែក ពាក់ព័ន្ធ​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ក្នុង​រយៈពេល ១០​ថ្ងៃ ខែកញ្ញា​នេះ ក្រសួងពាណិជ្ជកម្ម បាន​រៀបរាប់ថាៈ មានតម្លៃ ៤.៩៦៧ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥.៧៦៧ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត DO 50ppm​។​

​ជាមួយគ្នានេះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នេះដែរ​ថា នៅតែ​បន្ត និង​សម្រេច បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ដដែល គឺ​ចំនួន ៦,៥ សេន​ដុល្លារ ក្នុង​១​លីត្រ​៕V/ N