ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ មន្ត្រី​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​បាន សហការ​ជាមួយ​លោក ឡេង សុផារ៉ា មន្ត្រី​ការិយាល័យ​ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក​កំពង់ត្រឡាច ក្រុមប្រឹក្សាឃុំ អា​ជ្ងា​ធរ​ដែនដី ពេទ្យសត្វ​ភូមិ បាន​ចុះ​រៀបចំ​យុទ្ធនា​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក​សត្វ​គោក្របី​នៅ​ភូមិគរ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​នាឱកាស​នោះ​លោក​អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បក្ស​សុខ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​រួម និង​ក្រុមការងារ​ក៏បានផ្តល់​ថ្នាំ​ព្យាបាល ម្ជុល ស៊ឺ​រាំង​ដល់​ពេទ្យសត្វ​ភូមិ និង​ផ្តល់​ការចាក់​វ៉ាក់សាំង​ដល់​សត្វ​គោក្របី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤៥២​ក្បាល​។​

​លោក ហ៊ុន លី បាន​សុំ​ណូ​ម​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​សត្វ​គោក្របី​សូម​ចូលរួម​ថែទាំ​សត្វ​របស់ខ្លួន​ដែលជា​កម្លាំង​អូសទាញ​ដ៏​សំខាន់​ឲ្យ​បានល្អ និង​ចេះ​ធ្វើ​អនាម័យ​តាម​ទ្រុង​ក្រោល​ជាប្រចាំ ចៀស​រវាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ពីស​ត្វ​មួយ​ទៅ​សត្វ​ច្រើន​ទៀត​៕​