ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​នៅ​សាលាខណ្ឌ​កំបូល នា​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល បានរៀបចំ​កិច្ចប្រជុំ​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល​។

លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល

 

​កិច្ចប្រជុំ​នេះ ផ្ដោត​សំខាន់ៗ​លើ​ការងារ ៣ ធំ​គឺៈ ១.​ការងារ​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​សង្កាត់ និង​ខណ្ឌ , ២.​សមិទ្ធផល​ការងារ បញ្ហា​ប្រឈម និង​សំណូមពរ​របស់ ការិយាល័យ​នានា ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ​កំបូល និង ៣.​បញ្ហា​ផ្សេងៗ ៕V/ N