ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាង កាលពី​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ថា ក្រុមហ៊ុន​មួយ​ទទួលបាន​សិទ្ធិ​វិនិយោគ​កោះ​តូចៗ​នៅ​កែប ។

​ប្រភព​ដដែល​បាន​បន្តថា កោះ​ដែល​នឹងត្រូវ​អភិ​វ​ឌ្ឈ​ន៍​នោះ គឺមាន កោះ​ស្វាយ កោះ​ម្ទេស និង​កោះ​កុក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

​ប្រភព​ដដែល​បាន​បន្តថា កោះ​ទាំងនេះ នឹង​អភិ​វ​ឌ្ឈ​ន៍​ដោយ ក្រុមហ៊ុន SAMANEA CO., LTD លើ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍ ក្នុង​ទុនវិនិយោគ​ប្រមាណ ១៨,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០​កន្លែង​។​ N