ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រុង​តាខ្មៅ នឹងមាន​មន្ទីរពេទ្យ​លំដាប់​ស្តង់​មួយ នៅក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន​នៅពេល​ខាងមុខ​ក្រោម​ទុនវិនិយោគ​ដែលមាន​តម្លៃ​២៣ លាន​ដុល្លារ ។

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​នេះ​បាន​ត្រូវ​ស្នើសុំ​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD ដោយ​អាច​ផ្ទុក ១៥០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ប្រភព​ដដែល​បាន​បន្ថែមថា ក្នុង​ទុនវិនិយោគ​ប្រមាណ ២៣​លាន​ដុល្លារ​អាមេរិក មន្ទីរពេទ្យ​នេះ​អាចបង្កើត​ការងារ​បាន​ចំនួន ៤៥៨​កន្លែង ហើយនឹង​ក្លាយជា​មន្ទីរពេទ្យ​មួយ​សម្រាប់​ចូលរួមចំណែក​អភិ​វ​ឌ្ឈ​ន៍​វិស័យ​សេវាកម្ម និង សុខាភិបាល​នៅក្នុង​ប្រទេស ។ N