​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ តៃវ៉ាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​នេះ​បាន​បាញ់​ទម្លាក់ដ្រូន​ស៊ីវិល​មួយ​ក្រោយខ្លួន​ត្អូញត្អែរអ​ស់រាប់​សប្តា​ហ៍​អំពី​ការ​ជ្រៀតចូល​នៃ​ដ្រូ​ន​មកពី​ខាង​ទឹកដី​ចិន​។​វា​ជា​សញ្ញា​មួយ​​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ​កំពុងត​តប​នឹង​កិច្ច​ខិតខំ​របស់​ចិន​ប៉េកាំង​ដើម្បី​ទន្ទ្រាន​ចូល​ទឹកដី​ក្រោម​ការកាន់កាប់​របស់​ខ្លួន​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ពី​បន្ទាយ​ទាហាន​នៅ​ប៉ុស្តិ៍​ជួរមុខ​របស់​តៃវ៉ាន់​នៅ​ទល់នឹង​ឆ្នេរ​របស់​ចិន ទាហាន​តៃវ៉ាន់​បាន​បាញ់​ទម្លាក់ដ្រូន​នៅក្បែរកោះ​គីន​មិន​(Kinmen)​នៅ​ប្រមាណ​ជា​ថ្ងៃត្រង់​​នា​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ព្យាយាម​រុញច្រាន​អោយ​វា​បក​ក្រោយ​តែ​បរាជ័យ​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ឧបទ្ទវហេតុ​ទាហាន​តៃវ៉ាន់​បាញ់​ព្រមាន​ដ្រូ​ន​ចិន​កាលពី​ថ្ងៃ​អង្គារ​និង​ពុធ​អស់​ពីរ​ថ្ងៃ​ជាប់​គ្នា ។​

​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​៣១​សីហា​បាន​ប្តេជ្ញា​ថា​នឹង “​វាយបក​វិញ​” ប្រសិនបើ​នាវាចម្បាំង​ ដ្រូននិង​យន្តហោះ​ចម្បាំង​របស់​ចិន​ចូល​ដែនដី​របស់​ខ្លួន​បន្ទាប់​ពី​សមយុទ្ធ​យោធា​ដ៏​ធំ​របស់​ទីក្រុង​ប៉េកាំង​នៅ​ជុំវិញ​កោះ​នេះ​។​

​ថ្លែង​ទៅកាន់​កងកម្លាំងប្រដាប់អាវុធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី សាយ អ៊ីង​វិន បាន​និយាយថា​ចិន​បន្ត​ប្រើ​ដ្រូ​ន​ដើម្បី​ជ្រៀតចូល​ព្រមទាំង​ប្រើតា​ក់ទិច​«​តំបន់​ប្រផេះ​»​ដទៃទៀត​ដើម្បី​បំភិតបំភ័យ​​តៃវ៉ាន់​។​ជា​ថ្មី​ទៀត​លោកស្រី​បានបញ្ជាក់​ថា តៃវ៉ាន់​មិន​បង្ក​ជម្លោះ តែ​មិន​មានន័យថា​មិន​ចាត់​វិធានការ​តប​ទេ​។​

​ប្រធានាធិបតី សាយ អ៊ីង​វិន បញ្ជា​ទៅ​ក្រសួង​ការពារជាតិ​«​ចាត់វិធានការ​ត​តប​ចាំបាច់​និង​ខ្លាំងក្លា​ដើម្បី​ការពារ​សន្តិសុខ​…​»

​លោក​បណ្ឌិត កូ យូ​ជេន​(Kuo Yu-jen)​នាយក​វិទ្យាស្ថាន​ខាង​ការសិក្សា​គោលនយោបាយ​ជាតិ​នៅ​ក្រុង​តៃប៉ិ បាន​និយាយថា​«​ដ្រូ​ន​ទាំងនេះ​ជា​ផ្នែក​នៃ​តា​ក់ទិច​តំបន់​ប្រផេះ​របស់​ចិន និង​ជា​សង្គ្រាម​ប្រ​​ឆាំង​តៃវ៉ាន់​។​ការ​ជ្រៀតចូល​នេះ​ជា​ការប៉ុនប៉ង​មួយ​ដើម្បី​បំភ័យ​យោធា​តៃវ៉ាន់​។​រដ្ឋាភិបាល​តៃវ៉ាន់​ដំបូង​ឆ្លើយតប​ដោយ​ប្រុងប្រយ័ត្ន តែ​បន្ទាប់​មក​ចាត់វិធានកា​រ​ខ្លាំងក្លា​ឡើង​ដោយសារ​ពួក​វា​ចូលមក​ញឹក​​ញាប់​ពេក​»​។​

​តាមពិត​វត្តមាន​ដ្រូ​ន​នៅ​បណ្តា​កូន​កោះ​កាន់កាប់​ដោយតៃវ៉ាន់បានចាប់ផ្តើម​តាំងពី​ចុងខែ​កក្កដា តែ​គ្មាន​ភាគី​ណា​បញ្ជាក់ថា​ពួក​វា​មក​ពី​ណា​ទេ​។​

​ក្នុងពេល​ជាមួយគ្នា កាសែត​រដ្ឋ​ចិន​Global Times​បាន​និយាយថា វត្តមាន​ដ្រូ​ន​ស៊ីវិល​ចិនដីគោក​កាន់តែ​ញឹកញាប់​ឡើង​នៅ​ទីនោះ​បង្ហាញ​កំសោយ​នៃ​យោធា​តៃវ៉ាន់​។​

​លោកស្រី គ្រី​ស្តាល់ ទូ​(Crystal Tu) ធ្វើការ​នៅ​វិទ្យាស្ថាន​សំរាប់​ការសិក្សា​អំពី​ការ​ការពារជាតិ​និង​សន្តិសុខ បាន​និយាយថា​« ចិន​ចង់​សាកល្បង​ចម្លើយ​តប​របស់​យោធា​តៃវ៉ាន់​នៅ​បណ្តា​កូន​កោះ​គីន​មិន​​ដោយ​បញ្ជូន​ដ្រូ​ន​និង​ក៏​ប្រើប្រាស់​ព្រឹត្តិការណ៍​តូចៗ​ដើម្បី​អោយ​ដឹង​ថា​តើសង្គម​តៃវ៉ាន់​ឆ្លើយតប​យ៉ាងណា​។​ពួកគេ​អាច​ស្វែងរក​ចំណុច​ខ្វះខាត​លើ​របៀប​ដោះស្រាយឬ​ការឆ្លើយតប​…»៕

​យោធា​តៃវ៉ាន់​ប្រើ​កាំភ្លើង​ហាត់​បាញ់​ដ្រូ​ន និង​ស្ថានភាព​ជ្រួលច្របល់​នៃ​ទាហាន​តៃវ៉ាន់​ពេល​ឃើញ​ដ្រូ​ន​ហោះ​ពីលើ​